leftcenterrightdel
លោកប្រធានរដ្ឋ To Lam ថ្លែងក្នុងជំនួប ( រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ To Lam បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកមានប្រជាប្រិយភាពនៅតំបន់ជនរួមជាតិភាគតិច តំបន់ព្រំដែន និងកោះសមុទ្រនានាក្នុងរយៈពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ការកសាងនិងអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខត្រូវមានការខិតខំប្រឹងប្រែង និងការរួមចំណែកពីប្រជាជនគ្រប់ស្រទាប់  រួមទាំងតួនាទីសំខាន់របស់ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន និងកោះសមុទ្រ៖ “ក្រសួង ស្ថាប័ន មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធអនុវត្តបានល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីកិច្ចការជនជាតិ និងលើកកម្ពស់ប្លុកមហាសាមគ្គីរបស់ប្រជាជន​ទាំងមូល។

ទន្ទឹមនឹងនោះ យកចិត្ដទុកដាក់ដល់ជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតីរបស់ប្រជាពលរដ្ឋជនជាតិភាគតិច; អនុវត្ដប្រកប​ដោយ​ប្រសិទ្ធភាពនូវកម្មវិធី គោលដៅជាតិ ធានាសុខុមាលភាពសង្គម និងផ្តោតលើការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ប្រជាពលរដ្ឋជនជាតិភាគតិច។ យកចិត្តទុកដាក់ លើកសរសើរ  ផ្ដល់រង្វាន់ លើកទឹកចិត្តគំរូមនុស្សល្អ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច តំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ និងលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការអនុវត្តយុទ្ធសាស្ត្រការពារមាតុភូមិ"។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ប្រគល់អំណោយជូនអ្នកមានប្រជាប្រិយភាព

លោកប្រធានរដ្ឋ To Lam សង្ឃឹមថា នាពេលខាងមុខ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួន ក្លាយជាអ្នកការទូតប្រជាជន ជាអ្នកនាំសារសន្តិភាព និងខិតខំផ្សព្វផ្សាយនិងចលនាមហាជនឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយរបស់រដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងចលនាស្នេហាជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់៕

បកប្រែដោយ Pham Diep