leftcenterrightdel
ប្រគល់កង់ដល់សិស្សដែលមានការលំបាក (រូបថត៖ Giaoducthoidai.vn)

កម្មវិធីនេះប្រព្រឹត្តទៅដោយមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់កុមារ និងសិស្សសាលាបឋមសិក្សា O Lam។ ក្នុងកម្មវិធី ក្រុមសប្បុរសធម៌ “មិត្តទីក្រុងហូជីមិញ” បានប្រគល់ទូរទស្សន៍ចំនួន៥ ដល់សាលារៀននៅឃុំ O Lam (ស្រុក Tri Ton) ដើម្បីបម្រើការបង្រៀន ប្រគល់មណ្ឌលកម្សាន្តដល់សាលាបឋមសិក្សា O Lam ព្រមទាំង ប្រគល់កង់ចំនួន ៥០ ដល់សិស្សជនជាតិភាគតិចដែលមានស្ថានភាពលំបាក ប្រគល់អំណោយដល់សិស្សជនជាតិខ្មែរថ្នាក់សាលាបឋមសិក្សា និងមត្តេយ្យចំនួន ២៣០ នាក់ រួមមាន៖ កាបូបស្ពាយ សៀវភៅ សៀវភៅកត់ត្រា សម្ភារៈសិក្សា ទឹកដោះគោ។ល។

ថវិកាសរុបសម្រាប់កម្មវិធីគឺ ៣២៦ លានដុង ដែលឧបត្ថម្ភដោយអ្នកស្ម័គ្រចិត្ត និងសប្បុរសជន។ សកម្មភាពទាំងនេះក្នុងបំណងជួយកុមារជនជាតិខ្មែរដែលមានស្ថានភាពលំបាកមានរដូវក្តៅដ៏មានន័យ រីករាយ៕

បកប្រែដោយ Thuy Anh