ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់វៀតណាម ចាប់ពីដើមឆ្នាំដល់ពាក់កណ្តាលខែមេសាឆ្នាំនេះ សម្រេចបានប្រមាណ ២០៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះទំហំពាណិជ្ជកម្មនាំចេញសម្រេចបានជាង ១០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ស្នើនឹងកើនឡើង ១៥ ពាន់លានដុល្លារអាមេរិក។

ក្រុមផលិតផលនាំចេញចំនួន ៤ ដែលមានចំណូលពី ១ ពាន់លានដុល្លារអាមេរិកឡើងទៅរួមមាន៖ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់; ទូរស័ព្ទនិងគ្រឿងបន្លាស់; គ្រឿងម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់; កាត់ដេរសំលៀកបំពាក់ វាយនភណ្ឌ។

leftcenterrightdel
វាយនភណ្ឌ និងកាត់ដេររបស់វៀតណាមមានសក្ដានុពលថ្មីជាច្រើនក្នុងទីផ្សារ និងការបញ្ជាទិញនៅឆ្នាំ ២០២៤ (រូបថត៖ vov.vn)

លើសពីនេះ ក្រុមផលិតផលជាច្រើនដែលសម្រេចបានចំណូលរាប់រយលានដុល្លារអាមេរិក ដូចជា៖ ស្បែកជើង មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់; កាមេរ៉ា មាស៊ីនថតវីដេអូ និងគ្រឿងឈើ និងផលិតផលឈើ ជលផល កាហ្វេ បន្លែ អង្ករ។

វៀតណាមកំពុងក្លាយទៅជារោងចក្រថ្មីរបស់ពិភពលោក ជាតំណភ្ជាប់ដ៏សំខាន់ និងជាទីតាំងយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នាពេលខាងមុខ វៀតណាមនឹងស្វាគមន៍អ្នកទិញរាប់រយនាក់ទៀតនៅទូទាំងពិភពលោក ដូចជា Aeon, Uniqlo (ជប៉ុន); Walmart, Amazon, Safeway (សហរដ្ឋអាមេរិក); Falabella (ឈីលី); Carrefour, Decathlon (បារាំង); Central Group (ថៃ); IKEA (ស៊ុយអែត), LuLu (UAE)... បានមកសហការ ដោះដូរពាណិជ្ជកម្មស្វែងរកអ្នកផ្គត់ផ្គង់នៅក្នុងព្រឹត្តិការណ៍តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិដែលធ្វើឡើងនាខែមិថុនា ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ៕

បកប្រែដោយ Thanh Cong