របាយការណ៍នៅឯកិច្ចប្រជុំបានបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំ ២០២៤ អ្នកដំណើរចេញចូលតាមច្រកទ្វារព្រំដែនមានចំនួន ២៦,៥៣០ នាក់ (កើនឡើង ២៤.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣)។ ចំនួនមធ្យោបាយចេញចូលតាមច្រកទ្វារព្រំដែននេះមានចំនួន ៣.៦៧០ លើក (ធ្លាក់ចុះ ១១.៦%) ដែលភាគច្រើនជាការដឹកជញ្ជូនទំនិញនាំចេញនាំចូល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំវាយតម្លៃស្ថានភាពគ្រប់គ្រងនៅតំបន់ច្រកទ្វារព្រំដែនក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មនាំចេញនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ក្នុងត្រីមាសទីមួយឆ្នាំ ២០២៤ មានការផ្លាស់ប្តូរជាវិជ្ជមាន ដោយនេះជាពេលវេលាប្រមូលកសិផល (ដូចជាដំឡូងមី គ្រាប់ស្វាយចន្ទី និងផ្លែឈើ...)។ អាស្រ័យហេតុនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបសម្រេចបាន ៤៧.៩៧ លានដុល្លារអាមេរិក កើនឡើង ១០៥.៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ (២៣.៣៦ លានដុល្លារ)។ ប្រមូលថវិកាសរុបសម្រេចបានជាង ២.៤ ពាន់លានដុង ហើយភាគច្រើនប្រភពចំណូលគឺពន្ធលើតម្លៃបន្ថែមលើផលិតផលកៅស៊ូ  ម្សៅថ្មកំបោរ ជី ពន្ធនាំចូល និងពន្ធលើទំនិញនាំចេញជាបណ្តោះអាសន្នសម្រាប់ការនាំចូលឡើងវិញសម្រាប់ធ្យូងថ្ម។

សកម្មភាពកិច្ចការបរទេសត្រូវបានរក្សា និងអភិវឌ្ឍន៍ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ច្រកទ្វារព្រំដែន; អាស្រ័យហេតុនេះ រាល់សកម្មភាពនៅច្រកទ្វារព្រំដែនមានភាពរលូន ធានាបាននូវលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។

អង្គប្រជុំបានពិភាក្សា និងដាក់ចេញភារកិច្ចមួយចំនួនដែលត្រូវបានអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៤ រួមមាន៖ បន្តអនុវត្តការងារបង្ការជំងឺឆ្លង។ ជំរុញការផ្សព្វផ្សាយរាល់បទប្បញ្ញត្តិស្តីពីការនាំចេញនាំចូលសម្រាប់អាជីវកម្ម និងអ្នកដំណើរចេញចូលក្នុងប្រទេស បង្កើនគ្រប់គ្រងការនាំចេញនាំចូល និងចេញចូលនៅតំបន់ព្រំដែន និងត្រួតពិនិត្យទំនិញនាំចេញនាំចូលនៅប៉ុស្ដិ៍ត្រួតពិនិត្យ​ចំរុះ៕

បកប្រែដោយ Pham Diep