តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកស្រី Vo Thi Anh Xuan បានទទួលស្គាល់ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលសមាគមកាកបាទក្រហមវៀតណាម សម្រេចបានក្នុងការងារមនុស្សធម៌។ លោកស្រី Vo Thi Anh Xuan ក៏វាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រ និងការរួមវិភាគទាននៃទីភ្នាក់ងារ អង្គការ សប្បុរសជនក្នុង និងក្រៅប្រទេស និងអង្គការនានារបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិនាពេលកន្លងទៅ។ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យកាកបាទក្រហមវៀតណាមពង្រីកលទ្ធផលដែលសម្រេចបាន និងបន្តផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការ; កសាងអង្គការសមាគមឱ្យរឹងមាំ ដើម្បីបំពេញតម្រូវការការងារក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទី និងប្រតិភូ អនុវត្តពិធីបំផុសខែមនុស្សធម៌ឆ្នាំ ២០២៤

លោកស្រី Vo Thi Anh Xuan ក៏បានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ដើម្បីបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ទន្ទឹមនឹងនោះ លោកស្រី Vo Thi Anh Xuan សង្ឃឹមថា ភ្នាក់ងារ អង្គការ សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រជាជនបន្តជួយឧបត្ថម្ភ និងរួមដំណើរជាមួយសមាគមកាកបាទក្រហមវៀតណាម ជួយជនក្រីក្រ និងប្រជាជនជួបការលំបាក ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រួមចំណែកកសាងសហគមន៍សង្គមប្រកបដោយសាមគ្គីភាព មេត្តាធម៌ ជឿនលឿន និងអរិយធម៌។

នៅក្នុងពិធី លោកស្រី Vo Thi Anh Xuan បានប្រគល់អាហារូបករណ៍ចំនួន ៣០០ ដែលផ្នែកនីមួយៗមានតម្លៃ ១ លានដុង ដល់សិស្សានុសិស្សជនជាតិភាគតិចដែលពុះពារការលំបាក និងរៀនពូកែនៅខេត្ត Dien Bien។

ក្នុងឱកាសនេះ កាកបាទក្រហមវៀតណាមបានធ្វើជាអធិបតី និងសហការរៀបចំផ្សារមនុស្សធម៌សម្រាប់អ្នកទទួលរបបពីរដ្ឋចំនួន ៧០០ នាក់ដែលជួបការលំបាកនៅខេត្ត Dien Bien និងកម្មវិធីបរិច្ចាគឈាមមនុស្សធម៌ និងកម្មវិធីបរិច្ចាគជាលិកាសរីរាង្គមនុស្សធម៌ដោយមានការចូលរួមពីមនុស្សប្រមាណ ៥០០ នាក់៕

បកប្រែដោយ Huyen Trang