លោកស្រី Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត - តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានវាយតំលៃថា “នេះគឺជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយវប្បធម៌​វៀតណាមដល់មិត្តអន្តរជាតិ” តាមរយៈសកម្មភាពឧទ្ទេសនាមអំពីទេសភាពស្រស់ស្អាតរបស់ប្រទេស បេតិកភណ្ឌដែលត្រូវបាន​ទទួលស្គាល់ដោយអង្គការយូណេស្កូ និងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ ក៏ដូចជាមនុស្សវៀតណាមដែលមាន ប្រពៃណីល្អ រួសរាយរាក់ទាក់ ហើយត្រៀមខ្លួនសហប្រតិបត្ដិការជាមួយដៃគូ និងមិត្ដអន្តរជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

leftcenterrightdel
គណៈប្រតិភូវៀតណាមបចូលរួមទិវាហ្វ្រង់កូហ្វូនីឆ្នាំ ២០២៤ នៅទីក្រុង Yèbles (រូបថត៖ vnanet.vn)

ដោយសម្តែងនូវកិត្តិយសដែលបានចូលរួមព្រឹត្ដិការណ៍ លោកស្រី Nguyen Thi Van Anh បានវាយតំលៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍របស់ទីក្រុង Yèbles ជាពិសេសក្នុងបរិបទដែលបារាំងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុង​ប៉ារីសឆ្នាំ ២០២៤ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ នៅ Villiers-Cotterêt រួមចំណែកលើកកម្ពស់តម្លៃនៃកីឡាដូចជា យុត្តិធម៌ សមភាព សាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងលើកតម្កើងភាសាបារាំងដែលជាភាសានៃការច្នៃប្រឌិត ភាសានៃការផ្លាស់ថ្មី និងភាសាពាណិជ្ជកម្ម។

leftcenterrightdel
ស្តង់ទំនិញវៀតណាមបានទាក់ទាញអ្នកស្រុក និងភ្ញៀវទស្សនាយ៉ាងច្រើនកុះករ (រូបថត៖ vnanet.vn)

នេះជាលើកទី ៥ ហើយដែលទីក្រុង Yèbles បានរៀបចំទិវាហ្វ្រង់កូហ្វូនី សំដៅលើកតម្កើងទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅថ្ងៃទី២០ មីនា។ ដោយធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០១៥ មក ព្រឹត្តិការណ៍នេះតែងតែទាក់ទាញការចូលរួមពីគណៈប្រតិភូ និងសហគមន៍ជាច្រើនមកពីប្រទេសដែលនិយាយភាសាបារាំង។

ព្រឹត្ដិការណ៍នេះក៏ជាឱកាសមួយសម្រាប់សាធារណជនបានទស្សនាស្តង់ទំនិញរបស់ប្រទេស ម៉ុលដាវី កាតា ប៊ុលហ្គារី កាមេរូន កុងហ្គោ ម៉ាដាហ្គាស្ការ ម៉ារ៉ុក ម៉ូរីតានី នីហ្សេរីយ៉ា សេណេហ្គាល់ ស្លូវ៉ាគី តូហ្គោ... ផងដែរ៕

បកប្រែដោយ Pham Diep