អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី I ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩) និងការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជាពិសេសនៅតំបន់ជនជាតិភាគតិចនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានដាក់ចេញផែនការលេខ 269/KH-UBND រៀបចំការអនុវត្តចលនាប្រឡងប្រណាំង “ដើម្បីជនក្រីក្រ - មិនទុកនរណាម្នាក់ចោល” ដំណាក់កាល ២០២១-២០២៥ ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាពនិងកម្លាំងរបស់ សហគមន៍ទាំងមូល រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុងខេត្ត។

leftcenterrightdel
ជួយជនរួមជាតិឱ្យរួចផុតពីភាពក្រីក្រ (រូបថតឧទាហរណ៍៖ cand.com.vn)

ដើម្បីជួយគាំទ្រជនរួមជាតិរួចផុតពីភាពក្រីក្រ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានដឹកនាំ និងដាក់ចេញឯកសារនិងគោលនយោបាយជាច្រើនសម្រាប់ការអនុវត្ត។ ដោយផ្អែកលើឯកសារណែនាំពីស្រុក ទីរួមខេត្ដ  ទីក្រុងបានដាក់ចេញខ្លឹមសារនិងដំណោះស្រាយជាច្រើនដើម្បីជួយឲ្យប្រជាជនរួចផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ អនុវត្តវិធានការជាច្រើនដើម្បីនាំមកនូវលទ្ធផលក្នុងការកាត់បន្ថយភាពក្រីក្រដូចជា៖ គោលនយោបាយឥណទានអនុគ្រោះសម្រាប់គ្រួសារក្រីក្រ  គ្រួសារបន្ទាត់ភាពក្រីក្រ គោលនយោបាយជួយគាំទ្រលើវិស័យសុខាភិបាល អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ ជួយគាំទ្រលំនៅដ្ឋាន ដីធ្លី ទឹកស្អាត ភ្លើង សម្រាប់គ្រួសារក្រីក្រ...

តាមរយៈការអនុវត្តព្រមៗគ្នានៃដំណោះស្រាយជាច្រើនបាននាំមកនូវលទ្ធផលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ។ ដូចជាឆ្នាំ ២០២១ អត្រានៃភាពក្រីក្រនៅទូទាំងខេត្តគឺ ៤.៩៣% និងនៅចុងឆ្នាំ ២០២២ អត្រាភាពក្រីក្រនៅមានតែ ៣.៥៦% ហើយនៅចុងឆ្នាំ ២០២៣ អត្រាភាពក្រីក្រនឹងថយចុះមកនៅត្រឹម ២.២៧% (៧.៥៤០ គ្រួសារ)។ ក្នុងនោះ ចំនួនគ្រួសារក្រីក្រគ្មានលទ្ធភាពពលកម្មបានថយចុះមកនៅត្រឹម ២.៨៦៩ គ្រួសារនិងគ្រួសារក្រីក្រដែលមានសមាជិកជាជនមានគុណបំណាច់ចំពោះបដិវត្ដន៍ចំនួន ២៨៨ គ្រួសារ។ លើសពីនេះ គោលនយោបាយធានារ៉ាប់រងសុខភាពសម្រាប់គ្រួសារក្រីក្រ និងគ្រួសារបន្ទាត់ភាពក្រីក្រត្រូវបានអនុវត្តយ៉ាងពេញលេញ និងទាន់ពេល ដោយមានប្រជាជនក្រីក្រនិងបន្ទាត់ភាពក្រីក្រជិត ៦០.០០០នាក់ ត្រូវបានផ្គត់ផ្គង់ប័ណ្ណធានារ៉ាប់រង។ គ្រួសារក្រីក្រ និងគ្រួសារបន្ទាត់ភាពក្រីក្រជាង ២០.០០០ គ្រួសារបានទទួលប្រាក់កម្ចីពីគោលនយោបាយឥណទានអនុគ្រោះ។ ១០០% នៃគ្រួសារក្រីក្រ និងគ្រួសារបន្ទាត់ភាពក្រីក្រ ត្រូវបានទទួលគោលនយោបាយស្តីពីជំនួយសង្គម ជំនួយអគ្គិសនី ការលើកលែងនិងការកាត់បន្ថយថ្លៃសិក្សាតាមបទប្បញត្ដិ។

ពីខែកញ្ញា ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៣ គណៈកម្មាធិការចលនាមូលនិធិ “ដើម្បីជនក្រីក្រ” ខេត្ត Thua Thien Hue ក៏បានចលនាថវិកាចំនួនជាង ១៥,៦ ពាន់លានដុង ដោយបង្កើនថវិកាចំនួនសរុបជាង ២៩,៥ ពាន់លានដុងដើម្បី ជួយជនក្រីក្រក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន សាងសង់ផ្ទះមហាសាមគ្គី ជួយគាំទ្រទុនផលិតកម្ម ពិនិត្យនិងព្យាបាលជំងឺ និងជួយគាំទ្រការសិក្សា...

ក្រៅពីលទ្ធផលដែលសម្រេចបាន ចលនាប្រឡងប្រណាំង “ដើម្បីជនក្រីក្រ - មិនទុកនរណាម្នាក់ចោល” នៅខេត្ដ Thua Thien Hue ក៏មានការលំបាកដូចជា៖ ការអនុវត្តចលនានៅស្ថាប័ននិងអង្គភាពមួយចំនួន អាជ្ញាធរ និងអង្គភាពមិនទាន់ទទួលបានការយកចិត្តទុកដាក់។ សកម្មភាពមួយចំនួននៃកម្មវិធីកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាពមិនខ្ពស់   ហើយយន្តការ និង​គោលនយោបាយត្រូវបានអនុវត្តយ៉ាងយឺតៗ។

ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ នាពេលខាងមុខ ខេត្ត Thua Thien Hue បញ្ជាក់ថា បន្តជំរុញការអនុវត្តចលនាប្រឡងប្រណាំង “ដើម្បីជនក្រីក្រ” - មិនទុកនរណាម្នាក់ចោល" ដែលភ្ជាប់ជាមួយកម្មវិធី ១៧១៩ ដែលជាកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១ -២០២៥ ដោយចាត់ទុកចលនាប្រឡងប្រណាំងជាកិច្ចការសំខាន់ និងទៀងទាត់របស់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាន។ បន្តអនុវត្តឱ្យបានល្អនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គមក្នុងតំបន់ ជាពិសេសតំបន់ជនជាតិភាគតិច... ដោយហេតុនេះ ខិតខំដល់ចុងឆ្នាំ ២០២៥ ខេត្តនឹងកាត់បន្ថយអត្រានៃភាពក្រីក្រគឺ ២.០-២.២%; ឃុំដែលមានអត្រានៃភាពក្រីក្រខ្ពស់ជាង ២៥% បានថយចុះជាមធ្យមពី ៣.៥ ទៅ ៤% ក្នុងមួយឆ្នាំ...៕

បកប្រែដោយ Pham Diep