ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ ក្រសួងការបរទេសទាំងពីរបានឯកភាពជំរុញការថែរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ សម្របសម្រួលដើម្បីដាក់ពង្រាយផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូទូលំទូលាយ និងដៃគូយុទ្ធសាស្ត្របៃតង រៀបចំសកម្មភាពពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការបរទេសទាំងពីរដើម្បីបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក លើកកម្ពស់តួនាទីនៃការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួង ស្ថាប័ន ទីភ្នាក់ងារ និងអង្គការនានា នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅទីភ្នាក់ងារ និងអង្គការនានារបស់អង្គការសហប្រជាជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដាណឺម៉ាក និងក្នុងវេទិកាអន្តរសភា រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លើវិស័យសំខាន់ៗនៃពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពជំរុញធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសអនុវត្តគម្រោងវិនិយោគខ្នាតធំក្នុងវិស័យដូចជា កំណើនបៃតង សេដ្ឋកិច្ចរង្វង់ សេដ្ឋកិច្ចសមុទ្រ ថាមពលកកើតឡើងវិញ... គឺស្របនឹងអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពរបស់វៀតណាម។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

លោកស្រី Le Thi Thu Hang បានស្នើឱ្យភាគីដាណឺម៉ាកមានសំឡេងក្នុងការជំរុញឱ្យរដ្ឋសភានៃប្រទេសសមាជិកសហភាពអឺរ៉ុបដែលនៅសល់ (EU) ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់ៗ ដោយហេតុនេះសម្រួលការវិនិយោគស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដកកាតលឿង IUU សម្រាប់ជលផលនាំចេញរបស់វៀតណាម។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមអភិវឌ្ឍន៍វិស័យជលផល ឆ្ពោះទៅការកសាងរបបនេសាទប្រកបដោយនិរន្តរភាព។

ដោយវាយតំលៃខ្ពស់ចំពោះភាគីទាំងពីរដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្របៃតង លោកស្រី Lina Gandlose Hansen បាននិយាយថា ប្រទេសដាណឺម៉ាកសង្ឃឹមថា​​ ភាគីទាំងពីរនឹងអនុវត្តជាក់ស្តែងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្របៃតងដោយផែនការសកម្មភាពសម្រាប់ដំណាក់កាលនីមួយៗ ទន្ទឹមនឹងនោះត្រៀមជាស្រេចអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីភាពជាដៃគូថាមពលវៀតណាម - ដាណឺម៉ាក ដំណាក់កាល ២០២០-២០២៥ (DEPP3) ក៏ដូចជាក្នុងក្របខ័ណ្ឌនៃភាពជាដៃគូធ្វើបរិវត្តកម្មថាមពលសមភាព (JETP) ដោយហេតុនេះជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការធ្វើបរិវត្តកម្មទៅជាថាមពលកកើតឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរង្វង់។

នៅក្នុងជំនួបនេះ លោកស្រី Le Thi Thu Hang និងរដ្ឋលេខាធិការ Lina Gandlose Hansen បានពិភាក្សាអំពីទិសដៅ និងវិធានការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងលើកឡើងសកម្មភាពសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរលើវិស័យដូចជា៖ វិស័យកសិកម្ម អប់រំ-បណ្តុះបណ្តាល សុខាភិបាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ចរាចរណ៍-ដឹកជញ្ជូន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន... រួមចំណែកធានានូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យ ក្រោមក្របខណ្ឌភាពជាដៃគូទូលំទូលាយ៕

បកប្រែដោយ Duy Hoan