នៅក្នុងជំនួបជាមួយឧត្តមមន្រ្តី អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Bui Thanh Son បានចែករំលែកព័ត៌មានអំពីសមិទ្ធផលគួរឱ្យចាប់អារម្មណ៍នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការធានាបាននូវសិទ្ធិរបស់មនុស្សក្នុងដំណើរការកំណែទម្រង់ថ្មី និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាមរហូតក្នុងរយៈពេលជិត ៤០ ឆ្នាំកន្លងមក។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលឲ្យតម្លៃ និងអនុវត្តវិធានការជាក់លាក់ជាច្រើនដើម្បីការពារសិទ្ធិមនុស្ស។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបពិភាក្សាការងារជាមួយឧត្តមមន្រ្តី អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Volker Turk (រូបថត៖ vnanet.vn)

ឧត្តមមន្រ្តី អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Volker Turk បានអបអរសាទរវៀតណាម ក្នុងឆ្នាំដំបូងដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ និងអរគុណវៀតណាមដែលបានធ្វើការប្តេជ្ញាចិត្តប្រកបដោយអត្ថន័យក្នុងឱកាសនៃព្រឹត្តិការណ៍រំលឹកខួបលើកទី៧៥ នៃសេចក្តីប្រកាសអន្តរជាតិស្តីពីសិទ្ធិមនុស្ស ព្រមទាំងវាយតំលៃខ្ពស់ចំពោះការសម្របសម្រួល និងការគាំទ្រយ៉ាងសកម្មរបស់វៀតណាមសម្រាប់ការិយាល័យឧត្តមមន្រ្តី អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហើយទន្ទឹងរង់ចាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Yvan Gil Pinto (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto លោក Bui Thanh Son សង្ឃឹមថា ក្រសួងការបរទេសទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសថ្នាក់ខ្ពស់រវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៤ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធពិធីខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៨៩-២០២៤)។ រដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យវេណេហ្ស៊ុយអេឡា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាម ដោះស្រាយបញ្ហាក្នុងគម្រោងសហប្រតិបត្តិការ និងពង្រីកវិស័យសក្តានុពលដូចជាសន្តិសុខស្បៀង ទូរគមនាគមន៍ជាដើម។

រដ្ឋមន្ត្រី Yvan Gil Pinto បានអះអាងពីសារៈសំខាន់នៃការជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិតរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជំរុញគម្រោងកិច្ចសហប្រតិបត្តិការទូរគមនាគមន៍ និងកសិកម្ម ឧស្សាហកម្ម  ព្រមទាំង តែងតែគាំទ្រវៀតណាមនៅវេទិកាពហុភាគីជានិច្ច។

leftcenterrightdel
លោក Bui Thanh Son ជួបពិភាក្សាជាមួយតំណាងរដ្ឋមន្ត្រីការបរទេសកាណាដាក្នុងសភាលោកស្រី Pam Damoff (រូបថត៖ vnanet.vn)

ជួបពិភាក្សាជាមួយតំណាងរដ្ឋមន្ត្រីការបរទេសកាណាដាក្នុងសភាលោកស្រី Pam Damoff លោក Bui Thanh Son បានចាត់ទុកថា៖ ប្រទេសទាំងពីរគប្បីតែបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើងកំពស់ថ្មី ទាញយកអត្ថប្រយោជន៍ពីសក្តានុភាពសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ជាពិសេសក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

លោកស្រី Damoff បានអះអាងថា កាណាដា វាយតំលៃខ្ពស់ចំពោះភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចជួយវៀតណាមលើវិស័យដូចជា រក្សាសន្តិភាព ការពារសិទ្ធិមនុស្ស និងបានឯកភាពជាមួយលោករដ្ឋមន្ត្រី Bui Thanh Son ស្តីពីការប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ…៕

បកប្រែដោយ Minh Trung