ក្នុងឱកាសចូលរួមសម័យប្រជុំជាន់ខ្ពស់លើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានជួបប្រជុំជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងប្រធានគណៈប្រតិភូមកពីបណ្តាប្រទេស។
ក្នុងជំនួបជាមួយ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល និងការដោះស្រាយបញ្ហាប្រឈមរួម។ លោកស្នើឱ្យអង្គការសហប្រជាជាតិបន្ត គាំទ្រ និងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និងខ្លួនទីពឹងខ្លួន។ លោករដ្ឋមន្ត្រីក៏បានប្រកាសថា វៀតណាមនឹងបន្តបញ្ជូននាយទាហាន និងយុទ្ធជន ទៅចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខ រួមទាំងកម្លាំងនគរបាលផងដែរ។
ក្នុងជំនួបជាមួយ លោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Bui Thanh Son បានអះអាងថា ក្រោមការដឹកនាំរបស់លោក Dennis Francis អង្គការសហប្រជាជាតិបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការលើកកំពស់ច្បាប់អន្តរជាតិ ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាប្រទេស ក៏ដូចជាគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេស រួមទាំងវៀតណាម ក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ។
រីឯខ្លួនវិញ លោក Dennis Francis បានអះអាងថា វៀតណាមបានរួមចំណែកជាក់ស្តែងក្នុងការងាររបស់អង្គការសហប្រជាជាតិ។ លោកបាននិយាយថា អង្គការសហប្រជាជាតិគ្រោងនឹងរៀបចំព្រឹត្តិការណ៍សប្តាហ៍និរន្តរភាពនៅខែមេសាខាងមុខ ហើយសង្ឃឹមថានឹងមានការចូលរួមយ៉ាងសកម្មរបស់វៀតណាម។
ក្នុងឱកាសនេះ លោក Bui Thanh Son បានជួបជាមួយ លោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Murat Abugaliuly Nurtleu ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និង លោក Abdellatif Ouahbi រដ្ឋមន្ត្រីយុត្តិធម៌ Morroco ៕
បកប្រែដោយ Duy Hoan
Type the code from the image