លោក Bui Thanh Son បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញជាងបើធៀបនឹងការព្យាករណ៍ ការលំបាកនិងបញ្ហាប្រឈមថ្មីៗជាច្រើនបានលេចឡើង និងធ្ងន់ធ្ងរជាង។ ក្នុងបរិបទនោះ ភារកិច្ចនិងតម្រូវការសម្រាប់ការទូត និងកិច្ចការបរទេសគឺធ្ងន់ជាងមុន។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

យ៉ាងណាក៏ដោយ  ដោយមមានការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងមូល ការទូត និងកិច្ចការបរទេសសម្រេចបានសមិទ្ធិផលជាច្រើនដូចជា "ជោគជ័យនៃបណ្ដាដំណើរទស្សនកិច្ច និងការជួបសន្ទនាតាមទូរស័ព្ទរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចចំនួន ៤៥ លើករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទៅកាន់ប្រទេសជិតខាង និងប្រទេសជាដៃគូយុទ្ធសាស្ត្រ ភាគច្រើននៅប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន និងដៃគូសំខាន់​ៗជាច្រើន មិត្តប្រពៃណី និងដំណើរទស្សនកិច្ចជិត ៥០ លើករបស់ថ្នាក់ដឹកនាំបណ្ដាប្រទេសមកកាន់ប្រទេសវៀតណាម រួមទាំងដំណើរទស្សនកិច្ចមានលក្ខណៈជាប្រវត្តិសាស្ត្រដូចជា៖ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong, ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន  និងលោក Joe Biden ប្រធានាធិបតីអាមេរិក  ... បាននាំមកនូវការអភិវឌ្ឍន៍ថ្មីក្នុងកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសយើង”។

លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃថា អាស្រ័យដោយមានការរួមវិភាគទានជាវិជ្ជមានពីការទូត កិត្យានុភាពអន្តរជាតិរបស់វៀតណាមបន្តត្រូវបានលើកកម្ពស់៖ “អាចនិយាយបានថា តួនាទី ឋានៈ កិត្យានុភាពនិងមុខមាត់របស់វៀតណាមប្រកបដោយឯករាជ្យ  ស្វ័យភាព អភិវឌ្ឍយ៉ាងស្វាហាប់កាន់តែកើនឡើងមិនធ្លាប់ដែលមានដូចសព្វថ្ងៃនេះឡើយ” ។ វៀតណាមជាមិត្តស្មោះត្រង់ ជាដៃគូគួរឲ្យទុកចិត្ត  ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ននេះ។

នៅក្នុងសន្និសីទការទូតលើកទី៣២ ក្រៅពីការវាយតម្លៃ និងព្យាករណ៍ស្ថានភាពអន្តរជាតិ ផ្នែកការទូតនឹងពិភាក្សាលើបញ្ហាសំខាន់ៗ និងបញ្ហាថ្មីមួយចំនួនស្តីពីកិច្ចការបរទេស ដើម្បីរួមចំណែកដល់សន្និសីទបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្ត​គោល​មាគ៌ាការបរទេសក្នុងសម័យផ្លាស់ថ្មី៕

បកប្រែដោយ Thanh Cong