កិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងគឺជាបណ្តាញមានប្រសិទ្ធិភាពដើម្បីជម្រុញទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន
កប.អនឡាញ - នាវេលាថ្ងៃត្រង់ ទី ១៥ ខែធ្នូ (ម៉ោងនៅវៀតណាម) យន្តហោះពិសេសដឹកលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ធ្វើសកម្មភាពទ្វេភាគីនានានៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ តបតាមការអញ្ជើញរបស់លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ។