ជាពិសេស អត្រានៃចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពមានការកើនឡើងប្រកបដោយចីរភាព លើសពីគោលដៅដែលបក្ស និងរដ្ឋាភិបាលប្រគល់ជូន។

leftcenterrightdel
រូបថតឧទាហរណ៍ (Thuvienphapluat.vn)

បច្ចុប្បន្ននេះចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងសង្គមមានចំនួនជាង ១៨.២ លាននាក់ ចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងភាពអត់ការងារមានចំនួន ១៤.៧ លាននាក់ កើនឡើងជិត ២.៥ ដងបើធៀបនឹងឆ្នាំ ២០០៩ ដែលជាឆ្នាំដំបូងនៃការអនុវត្តគោលនយោបាយនេះ។ ចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពបច្ចុប្បន្ន មានជាង ៩៣.៣ លាននាក់ ស្មើជាង ៩៣% នៃចំនួនប្រជាជនសរុប កើនឡើងជាង ១៣ ដង បើធៀបនឹងឆ្នាំ ២០១៥។ ការទូទាត់ និងការបង់ប្រាក់តាមរបបគោលនយោបាយធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងភាពអត់ការងារ ត្រូវបានអនុវត្តន៍ដោយទាន់ពេលវេលា។ វិធីសាស្រ្តប្រតិបត្តិការនៃប្រព័ន្ធធានារ៉ាប់រងសង្គមរបស់វៀតណាម ត្រូវបានផ្លាស់ប្ដូរថ្មីតាមទិសដៅបម្រើ ជំរុញប្រតិបត្តិការអេឡិចត្រូនិក បង្កើនការប្រើប្រាស់ សេវាសាធារណៈ កាត់បន្ថយពេលវេលា បង្កភាពងាយស្រួល និងធានាសិទ្ធិ ផល ប្រយោជន៍របស់កម្មករ និងប្រជាជន។

លោក Nguyen The Manh អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងសង្គមវៀតណាមបានមានប្រសាសន៍ថា៖ “លទ្ធផលនៃឆ្នាំមុនគឺជាមូលដ្ឋាននិងគ្រឹះ។ ផ្នែកធានារ៉ាប់រងសង្គមវៀតណាមនឹង ប្តេជ្ញាចិត្តសម្របសម្រួលអនុវត្តន៍ និងសម្រេចដោយជោគជ័យនូវគោលដៅ និងភារកិច្ច ដែលបានប្រគល់ជូនក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត ហើយសង្ឃឹមថា បន្តទទួលបានការសម្របសម្រួលជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពពីបណ្ដាគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម ជាពិសេសគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គមលើការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងភាពអត់ការងារធ្វើ”៕

តាម vovworld.vn