leftcenterrightdel
ពេទ្យយោធានៃស្ថានីយ៍ DK1/7 ជួយសង្គ្រោះជាបន្ទាន់អ្នកនេសាទ

កម្មាភិបាល និងបុគ្គលិកនៃស្ថានីយ៍ DK1/7 បានទទួលយកអ្នកនេសាទដែលរងរបួសទៅសង្គ្រោះជាបន្ទាន់។ ជនរងគ្រោះឈ្មោះ Tran Van Quy កើតឆ្នាំ ១៩៩៣ មកពីឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai វៀតណាម ប្រកបមុខរបរស្ទូចត្រី និងត្រូវត្រីខាំបណ្តាលឲ្យមានមុខរបួសប្រវែង ៧ សង់ទីម៉ែត្រ និងជម្រៅ ២ សង់ទីម៉ែត្រ នៅខាងក្នុងកដៃស្តាំរបស់គាត់។

ភ្លាមៗមេបញ្ជាការស្ថានីយ៍បានបញ្ជាឲ្យក្រុមគ្រូពេទ្យយោធា ពិនិត្យមុខរបួស ឃាត់ឈាម លាងមុខរបួស ចាក់ថ្នាំស្ពឹក ដេរមុខរបួស  និងផ្តល់ថ្នាំដល់អ្នកនេសាទ។

បន្ទាប់ពីព្យាបាលជាបន្ទាន់ មុខរបួសរបស់អ្នកជំងឺបានលែងហូរឈាម ហើយនិងមានសុខភាពប្រសើរឡើង។ ដល់ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃដដែល កម្មាភិបាលនៃស្ថានីយ៍ DK1/7 បានប្រគល់អ្នកនេសាទដែលរងរបួសដល់ទូកនេសាទវិញដោយសុវត្ថិភាព៕

បកប្រែដោយ Pham Diep