leftcenterrightdel
តំណាងគណៈប្រតិភូកីឡាវៀតណាម និងមិត្តភក្តិមកពីបណ្តាប្រទេសថតរូបអនុស្សាវរីយ៍

ប្រារព្ធឡើងក្នុងរយៈពេល ៧៥ នាទី ពិធីនេះបានធ្វើឡើងយ៉ាងឱឡារិក ដោយមានការសម្តែងសិល្បៈសំបូរទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ លាយឡំជាមួយនឹងបច្ចេកវិទ្យាភ្លើងបំភ្លឺដ៏គួរឱ្យចាប់អារម្មណ៍។ ក្រៅពីផ្តល់កិត្តិយសដល់អត្តពលិក និងក្រុមកីឡាឆ្នើមទាំងឡាយ គណៈកម្មការរៀបចំក៏បានផ្តល់កិត្តិយសដល់ក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមបំរើផងដែរ។

leftcenterrightdel
ពិធីប្រគល់ទង់ជូន​ម្ចាស់ផ្ទះ ASIAD 20 ឆ្នាំ២០២៦

ដោយមានទំហំដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ និងទាក់ទាញអត្តពលិកចំនួន ១៣០០០ នាក់មកពី ៤៥ ប្រទេស និងតំបន់ដែនដី ចូលរួមប្រកួតក្នុងវិញ្ញាសាចំនួន ៤០ ប្រភេទនេះ ASIAD 19 ត្រូវបានចាត់ទុកថាជា ការប្រកួតកីឡាអាស៊ីដ៏គួរអោយចាប់អារម្មណ៍បំផុត អំពីគុណភាព  និងការរៀបចំ។ ថ្លែងក្នុងពិធីនេះ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានអះអាងថា៖ "ប្រទេសចិនគឺជាម្ចាស់ផ្ទះដ៏ល្អឥតខ្ចោះ ហើយយើងនឹងមិនភ្លេចព្រឹត្តិការណ៍នេះឡើយ។ ASIAD 19 គឺជាជោគជ័យដែលមិនធ្លាប់មានពីមុនមក"។ បន្ទាប់មក គណៈកម្មការរៀបចំបានរៀបចំពិធីប្រគល់ទង់ជាម្ចាស់ផ្ទះ ASIAD លើកទី ២០ នៅឆ្នាំ ២០២៦ ជូន​ថ្នាក់ដឹកនាំទីក្រុង Aichi និង Nagoya (ប្រទេសជប៉ុន)៕

បកប្រែដោយ Duy Hoan