យោងតាមសារព័ត៌មាន និងអ្នកជំនាញអន្តរជាតិជាច្រើន ដោយមានគោលនយោបាយសេដ្ឋកិច្ចស្ថិរភាព និងទំនុកចិត្តរបស់អ្នកវិនិយោគត្រូវបានពង្រឹង សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងឥតឈប់ឈរនៅឆ្នាំនេះ និងឆ្នាំក្រោយ បង្កើតកម្លាំងជំរុញវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

leftcenterrightdel
រោងចក្រទូរស័ព្ទ Samsung វៀតណាម។ រូបភាព៖ VNA

ទស្សនាវដ្ដី Thebanker របស់ចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា បានចុះផ្សាយអត្ថបទមួយរបស់អ្នកនិពន្ធ Peter Janssen ដោយបញ្ជាក់ថា វៀតណាមបានទប់ទល់នឹងជំងឺរាតត្បាត COVID-19 ប្រសើរជាងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ភាគច្រើន ហើយនឹងបន្តក្លាយជា "មេដែក" ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ (FDI)។ យោងតាមអត្ថបទនេះ ប្រហែល ៤០% នៃក្រុមហ៊ុនជប៉ុនកំពុងរកវិធានការផ្លាស់ប្តូរផលិតកម្មទៅបរទេស ដោយចាត់ទុកវៀតណាមជាជម្រើសអាទិភាព។ សូម្បីតែក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុននៅក្នុងចង្កោមខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់វិស័យអេឡិចត្រូនិក បាន និងកំពុងផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសវៀតណាម។ Thebanker វាយតំលៃខ្ពស់ចំពោះគោលនយោបាយគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមក្នុងការរក្សាសេដ្ឋកិច្ចឱ្យរីកចម្រើនដោយមិនប្រើកម្មវិធីសង្គ្រោះធំដែលអាចបង្កើនបំណុលសាធារណៈ។

ចែករំលែកមតិដូចគ្នា គេហទំព័ររបស់អាមេរិក Fiber2fashion បានដកស្រង់របាយការណ៍ថ្មីៗនេះ ដែលមេដឹកនាំធុរកិច្ចអឺរ៉ុបចាត់ទុកវៀតណាមជាគោលដៅទាក់ទាញសម្រាប់ FDI ។ ជាពិសេស មានមតិមួយចំនួនថា វៀតណាមជាតំបន់វិនិយោគកំពូលមួយក្នុងចំនោមចំណុចក្តៅបំផុតទាំងបីនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសវៀតណាមរក្សាបានល្អជាមួយនឹងទឹកប្រាក់ជិត ២៨ ពាន់លានដុល្លារដែលសម្រេចបានក្នុងឆ្នាំ ២០២២។

ទន្ទឹមនឹងនោះ ដោយវាយតម្លៃលើទស្សនវិស័យរយៈពេលមធ្យមនៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ទីភ្នាក់ងារ S&P Global Ratings (USA) បាននិយាយថា កត្តាជំរុញកំណើនវិជ្ជមានជាច្រើនកំពុងបង្កើត "ខ្យល់អំណោយផល" ហើយនឹងបន្តជាសសរស្តម្ភសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ នេះត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានកំណើនយ៉ាងខ្លាំងនៃផលិតផលក្នុងស្រុកសរុប និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាម ។

បកប្រែដោយ Duy Hoan