តម្លៃអង្ករនាំចេញរបស់វៀតណាមគឺខ្ពស់បំផុតលើពិភពលោក
    
    
    
        
            
អង្ករគឺជាចំណុចភ្លឺនៅក្នុងការនាំចេញរបស់វៀតណាមនាប៉ុន្មានខែដើមឆ្នាំ ២០២៣។ 
        
        
        
            
	តម្លៃអង្កររបស់វៀតណាមកំពុងនាំមុខក្នុងទីផ្សារអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ហើយគេបានព្យាករណ៍ថាទំហំនៃការនាំចេញអង្ករនៅឆ្នាំនេះនឹងសម្រេចបាន ៤ ពាន់លានដុល្លារអាមេរិក។ អង្ករគឺជាចំណុចភ្លឺនៅក្នុងការនាំចេញរបស់វៀតណាមនាប៉ុន្មានខែដើមឆ្នាំ ២០២៣។
	លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល ក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖ “អង្ករជានិច្ចកាលជាទំនិញស្នូលក្នុងការនាំចេញកសិផលនិយាយដោយឡែក ដ៏ដូចជាការនាំចេញនិយាយរួមផងដែរ។ ក្នុងរយៈពេលកន្លងទៅ ការនាំចេញអង្កររបស់វៀតណាមបានកើនឡើងទាំងបរិមាណ និងតម្លៃ។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្លៃអង្ករនាំចេញតែងតែនៅកម្រិតខ្ពស់។ បច្ចុប្បន្នតម្លៃអង្ករនៅវៀតណាមបានវ៉ាដាច់អង្កររបស់ថៃ និងឥណ្ឌា”។
	នាបច្ចុប្បន្ន ការដែលបណ្ដាប្រទេសកំពុងបង្កើនការទិញអង្ករ ជាពិសេសគឺទីផ្សារប្រពៃណីរបស់វៀតណាមដូចជា ចិន ហ្វីលីពីន នឹងជួយវៀតណាមធានាបរិមាណអង្ករនាំចេញនៅឆ្នាំនេះគឺប្រមាណ ៧ លានតោនផងដែរ៕
	តាម vovworld.vn