បន្ទាប់ពីរយៈពេល ៣ ឆ្នាំ សញ្ញាវិជ្ជមានសម្រាប់ជីវភាពធម្មតាថ្មីបានលេចឡើងដោយសារកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកស្រី Angela Pratt តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម បានចាត់ទុកថា វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃ "ការគ្រប់គ្រងប្រកបដោយនិរន្តរភាព" នូវជំងឺកូវីដ-១៩ ជាមួយនឹងចំនួនករណីឆ្លងកូវីដ-១៩ ទាបជាប្រចាំថ្ងៃ ហើយមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងពីរខែកន្លងមក។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

សូមរំលឹកថា ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងមក វៀតណាមបានអនុវត្តវិធានការសង្គម និងសុខភាពសាធារណៈដ៏រឹងមាំ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាអ្នកស្លាប់ទាបបំផុតនៅក្នុងតំបន់។ ទាក់ទងនឹងការចាក់វ៉ាក់សាំង កូវីដ-១៩ លោកស្រី Angela Pratt បានចាត់ទុកថា វៀតណាមបានរៀបចំការចាក់វ៉ាក់សាំងជាមូលដ្ឋាន ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ជាមួយនឹងល្បឿន និងទំហំ “គួរឲ្យចាប់អារម្មណ៍”។ នេះគឺជាជោគជ័យដ៏អស្ចារ្យមួយនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់វៀតណាម។

តំណាង WHO បាននិយាយថា នាពេលខាងមុខ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន។ សម្រាប់វៀតណាម គប្បីពិនិត្យឡើងវិញនូវផែនការត្រៀម និងឆ្លើយតបទៅនឹងជំងឺរាតត្បាតថ្នាក់ជាតិ។ លោកស្រី Angela Pratt ជឿជាក់ថា ជាមួយនឹងបទពិសោធន៍ក្នុងរយៈពេលបីឆ្នាំកន្លងមក វៀតណាមនឹងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតនាពេលអនាគត៕

បកប្រែដោយ Thuy Anh