leftcenterrightdel
លោកវរសេនីយ៍ឯក Dao Giang Hai អនុប្រធាននយោបាយនៃតំបន់លេខ ៤ កងទ័ពជើងទឹក ថ្លែងសុន្ទរកថា

យោងតាមលោកវរសេនីយ៍ឯក Dao Giang Hai អនុប្រធាននយោបាយនៃតំបន់លេខ ៤ កងទ័ពជើងទឹក បានឲ្យដឹងថា ក្នុងឱកាសបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនជាច្រើននៃតំបន់លេខ ៤  កងទ័ពជើងទឹក បានរៀបចំសកម្មភាពជាច្រើនដូចជា សម្អាតបរិស្ថាន ដាំដើមឈើ ព្រមទាំងអង្គភាពដែលឈរជើងជាប់មាត់សមុទ្របានរៀបចំការប្រមូលសំរាមនៅសមុទ្រ។ លើសពីនេះ អង្គភាពអនុវត្ដបានល្អក្នុងការឃោសនា លើកទឹកចិត្តយោធិនឱ្យសម្រេចគ្រប់ភារកិច្ចទាំងអស់។

leftcenterrightdel
យុវជននៃបណ្ដាអង្គភាពប្រមូលសំរាមនៅតំបន់ឆ្នេរសមុទ្រ Bai Dai
leftcenterrightdel
សាខាសម្ព័ន្ធយុវជនកោះ An Bang រៀបចំកម្មវិធី "ថ្ងៃអាទិត្យបៃតង"
leftcenterrightdel
សាខាសម្ព័ន្ធយុវជនកោះ Son Ca ចេញទៅសម្អាតសមុទ្រ
leftcenterrightdel
យុវជននៃកងពលតូចលេខ ១៦២ រួមដៃសម្អាតសមុទ្រ

ក្នុងស្មារតីខិតខំប្រឹងប្រែង ក្នុងរយៈពេលតែមួយថ្ងៃ យុវជនបានប្រមូលសំរាមបានជាង ១ តោន សម្អាតឆ្នេរសមុទ្រប្រវែងជាង ១,៥ គីឡូម៉ែត្រនៅតំបន់ឆ្នេរសមុទ្រ Bai Dai និងនៅតំបន់កោះ និងតំបន់ដែលអង្គភាពឈរជើង៕

បកប្រែដោយ Thanh Cong