leftcenterrightdel
ថ្នាក់រៀននៅជំរុំជនភៀសខ្លួននៅ Ouallam ប្រទេស Niger  (រូបថតឯកសារ៖ AFP/VNA)

អង្គការយូនីសេហ្វបានសង្កត់ធ្ងន់ថា កុមារដែលរស់នៅទីនេះត្រូវបានជាប់គាំងនៅក្នុងជម្លោះ នៅពេលដែលពួកគេក្លាយជាជនរងគ្រោះនៃការប៉ះទង្គិចគ្នា សូម្បីតែជាគោលដៅរបស់ក្រុមប្រដាប់អាវុធ ហើយអំពាវនាវឱ្យភាគីជម្លោះទាំងអស់បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើកុមារ ក៏ដូចជាសាលារៀន មណ្ឌលសុខភាព និងលំនៅដា្ឋន។

នៅឆ្នាំ ២០២៣ យូនីសេហ្វ មានគោលបំណងកៀងគរថវិកាជាង ៤៧៣ លានដុល្លារសម្រាប់ការឆ្លើយតបផ្នែកមនុស្សធម៌នៅក្នុងតំបន់កណ្តាល Sahel  និងបណ្តាប្រទេសជាប់មាត់សមុទ្រជិតខាង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងសង្គម  អភិវឌ្ឍន៍ប្រកបដោយចីរភាព និងអនាគតកាន់តែប្រសើរសម្រាប់កុមារ៕

បកប្រែដោយ Duy Hoan