ក្នុងនោះ ការស្តារ អភិរក្ស និងពង្រីកពូជឈើក្នុងស្រុកមានការចាប់អារម្មណ៍ជាពិសេសពីបងប្អូនជនជាតិភាគតិច ព្រោះវាមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតម៉ាកយីហោតែមួយគត់សម្រាប់តំបន់នីមួយៗ។ ដើមឈើក្នុងស្រុកទាំងនេះ បានដុះលូតលាស់ និងចែកចាយតាមធម្មជាតិក្នុងមូលដ្ឋាន សមស្របនឹងដី អាកាសធាតុ និងផ្សារភ្ជាប់នឹងការរស់នៅរបស់ប្រជាជនតាំងពីយូរណាស់មកហើយ។ ប៉ុន្តែ ដោយសារហេតុផលផ្សេងៗ បានធ្វើឲ្យធនធានហ្សែនរបស់រុក្ខជាតិធ្លាក់ចុះ ហើយថែមទាំងបាត់បន្តិចម្តងៗ ដូច្នេះក្នុងដំណើរការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ មូលដ្ឋានភាគជាច្រើនបានលើកកម្ពស់សក្តានុពលពីរុក្ខជាតិក្នុងស្រុករបស់ខ្លួន។

leftcenterrightdel
ការប្រមូលក្រូចឃ្វិចព្រៃ (រូបថត៖ vnanet.vn)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្រុក Ba Thuoc ខេត្ត Thanh Hoa បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍដើមឈើមួយចំនួននៃមូលដ្ឋាន រួមទាំង ប្រភេទនៃក្រូចឃ្វិចព្រៃ ដែលជារុក្ខជាតិងាយដាំ។ ដើម្បីស្តារ និងអភិវឌ្ឍពូជក្រូចឃ្វិចនេះ នាពេលកន្លងមក ស្រុក Ba Thuoc បានអនុវត្តគម្រោង “ការស្តារ និងអភិវឌ្ឍន៍ដើមក្រូចឃ្វិចព្រៃ នៅលើភូមិសាស្រ្តស្រុក ក៏ដូចជាការរួមបញ្ចូលកម្មវិធី និងគោលនយោបាយជួយឧបត្ថម្ភជី ពូជដល់កសិករ និងណែនាំអំពីការថែទាំ ហេតុនេះផ្លែក្រូចឃ្វិចនេះកំពុងងើបឡើងវិញបន្តិចម្តងៗ។ បច្ចុប្បន្ន ស្រុក Ba Thuoc មានផ្ទៃដីដំណាំក្រូចឃ្វិចព្រៃជាង ៦០ ហិកតា ដែលប្រមូលផ្តុំនៅឃុំ Ban Cong ឃុំ Thanh Lam ឃុំ Thanh Son ឃុំ Lung Cao... សំបកក្រូចឃ្វិចមានប្រេងសំខាន់ៗជាច្រើន មានក្លិនក្រអូប ហើយបានអង្គភាពមួយចំនួនស្រុក Ba Thuoc ទិញ និងកែច្នៃបង្កើតជាផលិតផលពិសេស ដូចជាតែ ទឹកស៊ីរ៉ូ ជាដើម ដោយហេតុនេះ បានលើកទឹកចិត្តបងប្អូនជនជាតិបន្ថែមទៀតក្នុងការអភិវឌ្ឍដើមនេះ។

ស្រុក Trung Khanh ខេត្ត Cao Bang ជាស្រុកកំណើតរបស់ជនជាតិ Tay និងជនជាតិ Nung ដែលល្បីល្បាញតាំងពីយូរយារណាស់មកហើយអំពីផលិតផលពិសេសប្រចាំតំបន់ដូចជា អង្ករដំណើបឃ្មុំ អង្ករដំណើបធូប ជាដើម ប៉ុន្តែការអភិរក្សធនធានគ្រាប់ពូជដើមរបស់ប្រជាជននៅមានកម្រិតនៅឡើយ។ ដោយមានគោលដៅស្តារ អភិរក្ស និងអភិវឌ្ឍធនធានហ្សែននៃពូជអង្ករដំណើបឃ្មុំពិសេស នាពេលថ្មីៗនេះ មជ្ឈមណ្ឌលអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Cao Bang បានទទួលជោគជ័យក្នុងការស្តារឡើងវិញនូវការផលិតពូជអង្ករដំណើបឃ្មុំក្នុងស្រុកនៅឃុំ Ngoc Con។ លោក Phan Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ngoc Con បានមានប្រសាសន៍ថា ក្រោយការស្តារឡើងវិញ អង្ករដំណើបឃ្មុំ បានផ្តល់ទិន្នផលខ្ពស់ និងបំពេញតម្រូវការទីផ្សារ។ ដើម្បីជួយប្រជាជនពង្រីកផ្ទៃដីដាំដុះស្រូវអង្ករ យើងសង្ឃឹមថា នៅពេលខាងមុខ ត្រូវការគោលការណ៍ប្រមូលទិញផលិតផល មានធាតុចេញប្រកបដោយស្ថិរភាព ជួយប្រជាជនបង្កើនប្រាក់ចំណូលគ្រួសារ។

អាចនិយាយបានថា តាមរយៈការទាញយកអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍ និងការកសាងទម្រង់ដាំដុះដំណាំក្នុងស្រុក ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅតំបន់ខ្ពស់កំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh