បច្ចុប្បន្ន បណ្តាក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមកំពុងប្រើប្រាស់យន្តហោះចំនួន ២២០ គ្រឿងរបស់ Airbus។ ក្នុងនោះ យន្តហោះប្រភេទ A320 ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកជាច្រើន ដោយផ្តល់ ទំនុកចិត្ត និងប្រសិទ្ធភាពនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

leftcenterrightdel
តំណាងក្រុមហ៊ុន Airbus ក្នុងសន្និសីទសារព័ត៌មាន

ក្រុមហ៊ុន Airbus ក៏កំពុងជួយឧបត្ថម្ភការអភិវឌ្ឍធនធានមនុស្សនៅវៀតណាម និងកសាងដំណើរការអភិវឌ្ឍសម្រាប់អ្នកជំនាញផ្នែកអវកាសនាពេលអនាគត ជាមួយនឹងកម្មវិធីបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ Airbus បង្កើតការងារសម្រាប់កម្មករដែលមានជំនាញខ្ពស់ជាង ១៥០០ នាក់នៅវៀតណាម។ ក្រុមហ៊ុន Airbus គាំទ្រយ៉ាងសកម្មចំពោះផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម ស្វែងយល់អំពីរបៀបគាំទ្រពីទីស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធដើម្បីសម្រេចបានគោលដៅកាត់បន្ថយការបំភាយកាបូន៕

បកប្រែដោយ Huyen Trang