leftcenterrightdel
វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២

នៅវេទិកានេះ អ្នកជំនាញបានបញ្ជាក់ថា៖ សេដ្ឋកិច្ចវៀតណាមបាននិងកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាបន្ទាប់ពីរងផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ក៏ដោយ។

សេដ្ឋកិច្ចវៀតណាមមានអត្រាកំណើន និងការស្ដារខ្ពស់ជាងប្រទេសដទៃទៀតក្នុងតំបន់ ដោយមានគោលនយោបាយសមស្រប និងយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ប្រកបដោយជោគជ័យ។ នេះត្រូវបានបង្ហាញដោយតួលេខដូចជា៖ ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី ៣ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ១៣.៧៦%; ក្នុងរយៈពេល ៩ ខែ បានកើនឡើង ៨.៨៣% - ជាអត្រាកំណើនខ្ពស់បំផុតក្នុងដំណាក់កាលពីឆ្នាំ ២០១១-២០២២; អតិផរណាត្រូវបានគ្របគ្រងនៅក្រោមគោលដៅគឺ ៤%...។

នៅក្នុងវេទិកានេះ អ្នកជំនាញបាននិយាយថា សេណារីយ៉ូនៃកំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៣ នៅកម្រិត ៦.៧%  គឺតម្រូវឲ្យមានគោលនយោបាយសមស្របដើម្បីជំរុញការស្ដារសេដ្ឋកិច្ចនិងកំណើន៕

បកប្រែដោយ Pham Diep