នៅក្នុងកិច្ចសន្ទនានេះ ភ្ញៀវកិត្តិយសបានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យធនាគារ។ ថ្វីត្បិតតែមានជំងឺរាតត្បាតវីដ-១៩ក៏ដោយ ការផ្លាស់ប្តូរឌីជីថលបានបម្រើប្រជាជន និងរួមចំណែកដល់កំណើនប្រាក់ចំណូលរបស់ធនាគារជាច្រើន។ វិស័យធនាគារក៏ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ ហើយធនាគារមួយចំនួនបានដំណើរការផ្លាស់ប្តូរឌីជីថលមុន និងទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើន។

leftcenterrightdel
ភ្ញៀវកិត្តិយសចូលរួមចែករំលែកមតិយោបល់នៅក្នុងកិច្ចសន្ទនា (រូបថត៖ chinhphu.vn)

លោកបណ្ឌិត Pham Xuan Hoe សេដ្ឋវិទូ បានសង្កត់ធ្ងន់ថា ៩៥% នៃប្រតិបត្តិការទូទាត់ និងប្រាក់បញ្ញើជាមូលដ្ឋានត្រូវបានអនុវត្តន៍តាមរយៈបច្ចេកវិទ្យាឌីជីថល ហើយមានអតិថិជនឯកជនមួយចំនួនដែលប្រតិបត្តិការស្ទើរតែ ១០០% តាមរយៈបច្ចេកវិទ្យាឌីជីថល។ អង្គការអន្តរជាតិនានាបានវាយតម្លៃថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែបានឈានមុខគេក្នុងក្រុមប្រទេសអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារ៕

តាម vovworld.vn