នៅក្នុងសន្និសីទសារព័ត៌មាន លោក Andrew Jeffries នាយក ADB ប្រចាំប្រទេសវៀតណាម បានបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមបានងើបឡើងវិញលឿនជាងការរំពឹងទុកក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ហើយមានកំណើនក្នុងបរិបទពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើន។

leftcenterrightdel
រូបថតឧទាហរណ៍ (nhandan.vn)

សេដ្ឋកិច្ចបានងើបឡើងវិញដោយស្ថិរភាព ដោយសាររក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន និងការងើបឡើងវិញលឿនជាងការរំពឹងទុកលើវិស័យផលិតកម្ម សេវាកម្ម និងការប្រើប្រាស់ក្នុងស្រុក។ នៅក្នុងរបាយការណ៍នាពេលថ្មីនេះ ADB នៅតែរក្សាការព្យាករណ៍របស់ខ្លួនថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ៦.៥% នៅឆ្នាំ២០២២ និងបន្តបង្កើនល្បឿនដល់ ៦.៧% នៅឆ្នាំ២០២៣។

ប៉ុន្តែ ADB បានព្រមានថា យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម នឹងបន្តប្រឈមមុខនឹងបញ្ហាជាច្រើន។ វិបត្តិសេដ្ឋកិច្ចពិភពលោកអាចប៉ះពាល់ដល់ការនាំចេញរបស់វៀតណាម។ កង្វះកម្លាំងពលកម្មនឹងប៉ះពាល់ដល់ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃផ្នែកសេវាកម្ម និងផលិតកម្មទំនិញនាំចេញដែលតម្រូវការកម្លាំងពលកម្មជាច្រើននៅឆ្នាំ២០២២។ ការបើកប្រាក់ដើមទុនវិនិយោគសាធារណៈយឺតយ៉ាវបើធៀបនឹងផែនការ ក៏អាចធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះនៅឆ្នាំនេះ និងឆ្នាំក្រោយផងដែរ៕

បកប្រែដោយ Thuy Anh