លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព មានបរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅក្នុងតំបន់ ហើយមានបំណងទាក់ទាញសម្ព័ន្ធក្រុមហ៊ុនធំៗរបស់អាមេរិកធ្វើការវិនិយោគ និងសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន ថាមពលកកើតឡើងវិញ កសិកម្ម សុខាភិបាល អប់រំ ហិរញ្ញវត្ថុ អចលនទ្រព្យ និងវិស័យផ្សេងៗទៀតដែលសហគ្រាសនៃភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យ Nasdaq ណែនាំវិនិយោគិនអាមេរិកដែលមានកិត្យានុភាព និងបទពិសោធន៍ក្នុងវិស័យទាំងនោះ ដោយផ្តល់អាទិភាពលើវិស័យដែលរួមចំណែកអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃភាគីហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ជួបជាមួយលោក Robert McCooey អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Nasdaq (រូបថត៖ baoquocte.vn)

លោក McCooey បានចាត់ទុកថា បរិយាកាសវិនិយោគរបស់វៀតណាមមានឧត្តមភាពប្រកួតប្រជែងច្បាស់លាស់នៅក្នុងតំបន់ ដោយសារគោលនយោបាយឆ្លើយតបយ៉ាងបត់បែនទៅនឹងជំងឺរាតត្បាតកូវិដ-១៩ និងប្រព័ន្ធច្បាប់មានស្ថិរភាព។ លោកបានស្វាគមន៍គំនិតនេះ និងត្រៀមខ្លួនជាស្រេចសហការជាមួយណៈប្រតិភូវៀតណាម ដើម្បីឧទ្ទេសនាមឱកាសដល់វិនិយោគិនអាមេរិកដែលចាប់អារម្មណ៍ធ្វើអាជីវកម្មនៅវៀតណាម៕

តាម vovworld.vn