leftcenterrightdel
ប្រគល់អំណោយជូនដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅទីក្រុង Da Nang ក្នុងកម្មវិធី “រួមដៃជួយសម្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ” (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៦១ នៃសោកនាដកម្មពណ៌លឿងទុំវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២២) នាយប់ ថ្ងៃទី ៩ សីហា សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំទីក្រុង Da Nang បានសម្របសម្រួលជាមួយបញ្ជាការដ្ឋានយោធាទីក្រុង សម្ព័ន្ធយុវជន មន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុង ដើម្បីរៀបចំកម្មវិធី “រួមដៃគ្នាបន្ធូស្រាលការឈឺចាប់ពណ៌លឿងទុំ”។ នៅក្នុងកម្មវិធី ភ្នាក់ងារនានាបានប្រគល់អំណោយចំនួន ៣០ កញ្ចប់ ជូនដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំដែលមានស្ថានភាពរស់នៅលំបាក។ អង្គភាពអាជីវកម្ម និងស្បុរសជនជាច្រើនបានបរិច្ចាគថវិកាជិត ៦ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភមូលនិធិថែទាំជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅទីក្រុង Da Nang។ បច្ចុប្បន្ន ទីក្រុង Da Nang មានជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំជាង ៥០០០ នាក់ ក្នុងនោះមានកុមារ ១៤០០នាក់។ មកទល់នឹងពេលនេះ សមាគមបានកៀងគរថវិកាចំនួន ១៦២ ពាន់លានដុង ដើម្បីថែទាំ ជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ និងក្រុមគ្រួសាររបស់ពួកគេ។ លោក To Nam ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំនៅទីក្រុង Da Nang បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ អាចនិយាយបានថា ប្រភពធនធានពីការកៀរគរក៏ទទួលបានលទ្ធផលវិជ្ជមានផងដែរ ដែលបង្ហាញពីក្តីមេត្តារបស់ សហគមន៍ទាំងមូលចំពោះជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ ជាមួយនឹងគោលបំណងចុងក្រោយគឺដើម្បីជួយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំទទួលបានជីវភាពធូរស្រាលបន្តិចៗ។ យើងគោរពហើយក៏សង្ឃឹមថា ក្នុងពេលខាងមុខនេះ យើងនឹងទទួលបានមនោសញ្ជេតនាដ៏ជ្រាលជ្រៅថែមទៀតពីអ្នកគ្រប់គ្នាចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ”។

មុននោះ នាថ្ងៃទី ៨ សីហា សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅទីក្រុងហូជីមិញបានបើកកិច្ចប្រជុំដើម្បីអបអរសាទរខួបលើកទី ៦១ នៃសោកនាដកម្មពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១   ១០ សីហា  ២០២២)។ អាហារូបករណ៍ចំនួន ២៦៨ ចំណែក ត្រូវបានផ្តល់ជូនដល់កុមារដែលជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតក្នុងឱកាសនេះ៕

តាម vovworld.vn