leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ១៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ qdnd.vn)

កិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោយ នៅសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធនាថ្ងៃទី ១០ ខែសីហា ដោយចាប់ផ្តើមជាមួយការឆ្លើយសំណួរដេញដោយរបស់រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung។

ប្រមុខផ្នែកនគរបាលបានឆ្លើយសំណួរមួយក្រុមដូចជា សន្តិសុខតាមអ៊ីនធឺណិតថ្នាក់ជាតិ រាំងស្កាត់និងចាត់ការយ៉ាងតឹងរ៉ឹងនូវឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ជាពិសេសឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung នឹងឆ្លើយសំណួរអំពីការអនុវត្តគោលនយោបាយច្បាប់ ដើម្បីនាំវិស័យទេសចរណ៍ពិតជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ ការអនុវត្តភារកិច្ច និងដំណោះស្រាយដើម្បីជំរុញតម្រូវការ ស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយជំងឺរាតត្បាត ជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម និងនិយោជិតក្នុងផ្នែកទេសចរណ៍: ការងារគ្រប់គ្រង ការអភិរក្ស ការជួសជុល និងពង្រីកតម្លៃនៃបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ; កសាងជីវភាពវប្បធម៌ អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌សង្គម...៕

តាម vovworld.vn