នាថ្ងៃទី ១៦ កក្កដា នៅខេត្ត Binh Thuan កាសែតធនធានធម្មជាតិ និងបរិស្ថាន សហការជាមួយមន្ទីរធនធានធម្មជាតិ និងបរិស្ថាន ខេត្ត Binh Thuan បានរៀបចំវេទិកា “អ្នកគ្រប់គ្រង-អ្នកការសែត-សហគ្រាសជាមួយធនធានធម្មជាតិ និងបរិស្ថាន” លើកទី ៤ ឆ្នាំ ២០២២ ក្រោមប្រធានបទ “ការអភិវឌ្ឍន៍បៃតងជាមួយការសន្យារបស់វៀតណាមនៅ COP26”។ នៅក្នុងសន្និសីទលើកទី ២៦ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) វៀតណាមបានសន្យាថានឹងសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
ដើម្បីបំពេញកាសន្យានេះ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានស្នើរដ្ឋាភិបាលឱ្យឆាប់ចេញអនុក្រឹត្យស្តីពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការការពារស្រទាប់អូហ្សូន; បញ្ជីនៃវិស័យ និងគ្រឹះស្ថានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រូវតែធ្វើបញ្ជីសារពើភ័ណ្ឌនៃឧស្ម័នផ្ទះកញ្ចក់; ប្រព័ន្ធតាមដាន និងវាយតម្លៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាតិ; គម្រោងអភិវឌ្ឍន៍ទីផ្សារកាបូននៅវៀតណាម...
បកប្រែដោយ Duy Hoan
Type the code from the image