នាយកដ្ឋានវិនិយោគបរទេសបានឲ្យដឹងថា ទុនវិនិយោគដើម្បីអនុវត្តន៍គម្រោងវិនិយោគពីបរទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ បានកើនឡើង ៨,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ប្រការនេះបានបង្ហាញថា សហគ្រាសកំពុងស្តារឡើងវិញ រក្សា និងពង្រីកដោយឥតឈប់ឈរនូវសកម្មភាពផលិតកម្មនិងអាជីវកម្ម។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

យោងតាមដៃគូវិនិយោគ មានប្រទេសនិងតំបន់ដែនដីចំនួន ៨៤ បានធ្វើការបណ្តាក់ទុននៅវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២២។ ក្នុងនោះ សិង្ហបុរីនាំមុខគេដោយមានទុនវិនិយោគសរុបចំនួនជាង ៤,១ ពាន់លានដុល្លារ; កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ ដាណឺម៉ាកលេខ៣; បន្ទាប់មកគឺចិន ជប៉ុន និងហុងកុង (ចិន)។

បើតាមមូលដ្ឋានវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងខេត្ត ក្រុងចំនួន ៤៩ នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២។ ខេត្ត Binh Duong គឺជាមូលដ្ឋាននាំមុខគេ ហើយទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ២៕

តាម vovworld.vn