រហូតមកដល់ពេលនេះ វៀតណាមសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការទទួលស្គាល់ទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំងជាមួយប្រទេសចំនួន ២០ រួមមាន ប្រទេសជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស្ស កម្ពុជា ហ្វីលីពីន ប៉ាឡេស្ទីន ម៉ាល់ឌីវ នូវែលសេឡង់ ស្រីលង្កា អេហ្ស៊ីប តួកគី សិង្ហបុរី សាំងលូស៊ី កូរ៉េខាងត្បូង អ៊ីរ៉ង់ ម៉ាឡេស៊ី និងសាធារណរដ្ឋដូមីនិក។

leftcenterrightdel
រូបថតឧទាហរណ៍ (vtv.vn)

នាថ្ងៃទី ១១ ឧសភា គណៈកម្មាធិការអឺរ៉ុប (EC) ក៏បានចេញសេចក្តីសម្រេចចិត្តស្ដីពីការទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិករបស់វៀតណាមផងដែរ។ តាមរយៈនោះ លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាមត្រូវបានទទួលស្គាល់ដោយប្រទេសសហភាពអឺរ៉ុបចំនួន ២៧  ជាមួយគ្នានេះ លេខកូដ QR នៃលិខិតឆ្លងដែនវ៉ាក់សាំងនេះក៏អាចបានបញ្ជាក់នៅក្នុងប្រទេស និងតំបន់ដែនដីចំនួន ៣៩ ដែលចូលរួមក្នុងប្រព័ន្ធលិខិតឆ្លងដែនវ៉ាក់សាំងរបស់សហភាពអឺរ៉ុបដែរ។

ដូច្នេះ លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាមអាចប្រើប្រាស់បាននៅប្រទេសនិងតំបន់ដែនដីចំនួន ៨១។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលរវាងក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម និងដៃគូនានា៕

បកប្រែដោយ Thuy Anh