ចំពោះផ្លូវហោះហើរទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើងហោះហើរពី ១ ទៅ២ ជើងក្នុងមួយសប្តាហ៍ រវាងទីក្រុងហាណូយ  ទីក្រុងហូជីមិញ និងទីក្រុងទាំងឡាយទៅកាន់ទីក្រុង Tokyo, ទីក្រុង Osaka និងទីក្រុង Nagoya។

leftcenterrightdel
រូបថតឧទាហរណ៍៖ hanoimoi.com

ចាប់ពីថ្ងៃទី ១ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបើកជើងហោះហើររវាងទីក្រុង Da Nang និងទីក្រុង Tokyo ឡើងវិញ។ រីឯផ្លូវហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៥ ឧសភា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើងហោះហើរពី ៣ ទៅ ៤ ជើងក្នុងមួយសប្តាហ៍រវាងទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងសេអ៊ូល។ ចាប់ពីថ្ងៃទី ១ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបើកជើងហោះហើររវាងទីក្រុងហាណូយ និងទីក្រុងប៊ូសាន, រវាងទីក្រុង Da Nang និងទីក្រុងសេអ៊ូល។ ចាប់ពីថ្ងៃទី ១ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍នឹងស្តារជើងហោះហើរពី ៣ ទៅ៤ ជើង ក្នុងមួយសប្តាហ៍ រវាងទីក្រុងហូជីមិញ និងទីក្រុងប៊ូសាន៕

បកប្រែដោយ Huyen Trang