លោក Tim Leelahaphan សេដ្ឋវិទូនៃធនាគារ Standard Chartered ចាត់ទុកថា សេដ្ឋកិច្ចវៀតណាមបន្តស្ដារឡើងវិញនៅឆ្នាំនេះ ក្រោយពីជំងឺរាតត្បាត។ សេដ្ឋវិទូ Tim Leelahaphan ក៏បានឲ្យដឹងផងដែរថា កំណើនប្រាក់ចំណូលរបស់វៀតណាម បានកើនហួសកំណើនចំណាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

leftcenterrightdel
សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២២ អាចមានកំណើនវិជ្ជមាន (រូបថតឧទាហរណ៍៖ vnanet.vn)

ទន្ទឹមនឹងនោះ គេហទំព័រ fibre2fashion.com ក៏បានដកស្រង់របាយការណ៍នាពេលថ្មីៗនេះ របស់ធនាគារ HSBC ដែលវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំង ហើយអាចមានកំណើន ៦.៥% នាឆ្នាំ២០២២។ យោងតាមធនាគារ HSBC វៀតណាមគប្បីកត់សម្គាល់ថា អត្រាចាក់វ៉ាក់សាំងខ្ពស់នឹងជួយប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ឲ្យជៀសផុតពីការដាក់វិធានការរក្សាគម្លាតសង្គមឡើងវិញ ក្នុងបរិបទដែលជំងឺ Covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ៕

បកប្រែដោយ Thuy Anh