leftcenterrightdel
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Park Noh-wan ប្រគល់រង្វាន់ពិសេសជូនអ្នករចនា

បន្ទាប់ពីរយៈពេលពីរខែនៃការបំផុសការប្រកួតរចនាឡូហ្គោក្នុងប្រទេសវៀតណាម និងកូរ៉េខាងត្បូង (ចាប់ពីខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០២១) គណៈកម្មការរៀបចំបានទទួលស្នាដៃចំនួន ៧៧៥។ ជាលទ្ធផល និស្សិត  Ngo Quang Trung (សកល​វិទ្យាល័យជាតិនៃទីក្រុងហូជីមិញ) ទទួលបានរង្វាន់ពិសេស ដោយមានស្នាដៃដែល​ប្រើប្រាស់រូបភាពទង់ជាតិ និងរមណីយដ្ឋានល្បីៗតំណាងឱ្យប្រទេសទាំងពីរបូកបញ្ចូលគ្នាជាមួយលេខ ៣០ បង្ហាញរយៈពេល ៣០ ឆ្នាំ នៃចំណងមិត្តភាពវៀតណាម-កូរ៉េខាងត្បូង។ ស្នាដៃដែលទទួលបានរង្វាល់នឹងត្រូវបានប្រើប្រាស់នៅក្នុងផលិតផលបោះពុម្ពផ្សព្វផ្សាយ និងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២​ នេះ៕

បកប្រែដោយ Duy Hoan