របាយការណ៍នេះមានចំណងជើងថា “មិនអាចខ្ជះខ្ជាយពេលវេលា៖ បញ្ហាប្រឈម និងឱកាសសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មបៃតងនៅវៀតណាម”។ តាមនោះ របាយការណ៍បានផ្តល់អនុសាសន៍ថា វៀតណាមគួរតែផ្តល់អាទិភាពដល់វិស័យពាណិជ្ជកម្មបៃតង។

leftcenterrightdel
លោកស្រី Carolyn Turk នាយកធនាគារពិភពលោកប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោកស្រី Carolyn Turk នាយកធនាគារពិភពលោកប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មនឹងក្លាយជាធាតុផ្សំសំខាន់នៃរបៀបវារៈសកម្មភាពដើម្បីអាកាសធាតុរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ។ ការជំរុញពាណិជ្ជកម្មបៃតងមិនត្រឹមតែជួយវៀតណាមបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបំភាយឧស្ម័នទៅសូន្យត្រឹមឆ្នាំ ២០៥០ ប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និងធានាឱ្យពាណិជ្ជកម្មបន្តក្លាយជាប្រភពចំណូល និងការងារសំខាន់ៗ។

របាយការណ៍នេះបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគប្បីធ្វើសកម្មភាពលើវិស័យចំនួនបីដូចជា៖ ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញ និងសេវាកម្មបៃតង; លើកទឹកចិត្តឱ្យមានការវិនិយោគបៃតងផ្ទាល់ពីបរទេស; អភិវឌ្ឍមណ្ឌលឧស្សាហកម្មមានភាពធន់ខ្ពស់ និងគ្មានការបំភាយកាបូន។

នៅឆ្នាំ ២០២២ សេដ្ឋកិច្ចនឹងកាន់តែប្រសើរឡើង កំណើន GDP ត្រូវបានព្យាករណ៍ស្ថិតនៅកម្រិត ៥.៥% ហើយប្រសិនបើជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាន សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញមួយផ្នែកអាស្រ័យដោយមានគោលនយោបាយសារពើពន្ធកាន់តែធូររលុង យ៉ាងហោចណាស់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២។ ក្នុងរយៈពេលមធ្យម ធនាគារពិភពលោកក៏បានព្យាករណ៍ថា ខឿនសេដ្ឋកិច្ចរបស់វៀតណាមនឹងចាប់ផ្តើមត្រឡប់ទៅរកដំណើរការកំណើននៅឆ្នាំ ២០២៣ នៅពេលដែលតម្រូវការក្នុងស្រុកបានស្ទុះងើបឡើងវិញយ៉ាងពេញលេញ ហើយមិនមានការកើនឡើងនូវភាពតក់ស្លុតថ្មីនោះទេ៕

បកប្រែដោយ Huyen Trang