leftcenterrightdel
អ្នកជំងឺមហារីកក្រីក្រជាង ៣២ម៉ឺន នាក់នៅទូទាំងប្រទេសទទួលបានជំនួយឧបត្ថម្ភពីមូលនីធិ “ថ្ងៃស្អែកភ្លឺស្វាង” (រូបថត៖  vietnamnet.vn)

ថ្លែងមតិក្នុងពិធីបើក សាស្ត្រា ចារ្យរង បណ្ឌិត Nguyen Thi Xuyen ប្រធានមូលនិធិ ថ្ងៃស្អែកភ្លឺស្វាងបានលើកឡើងថា នៅឆ្នាំ ២០២១ នេះ ប្រទេសទាំងមូលត្រូវប្រឈមមុខនឹងការរាតត្បាតនៃជំងឺ កូវីដ-១៩ ជាមួយនឹងការលំបាកដែលមិនធ្លាប់មានពីមុន មក។ មូលនិធិថ្ងៃស្អែកភ្លឺស្វាង បន្តអនុវត្តន៍បេសកកម្មសប្បុរសធម៌របស់ខ្លួន ជាមួយនឹងសកម្មភាពលេចធ្លោជាច្រើនដូចជា៖ ឧបត្ថម្ភជីវសាស្រ្ត សារធាតុគីមី និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដើម្បីអនុវត្តន៍ការធ្វើតេស្តរកមេរោគ SARS - CoV-2 សម្រាប់មន្ទីរពេទ្យ ដែលមានតម្លៃជិត ៧០០ លានដុង។

យោងតាមរបាយការណ៍ ចាប់ពីខែមិថុនា ឆ្នាំ ២០១២ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ មូលនិធិថ្ងៃស្អែកភ្លឺស្វាងនៅថ្នាក់មជ្ឈិមនិងមូលដ្ឋានបានផ្តល់ជំនួយឧបត្ថម្ភនិងជូនអំណោយដល់អ្នកជំងឺមហារីកក្រីក្រចំនួន ៣២.០៤៥ នាក់ នៅទូទាំងប្រទេស។

នៅឆ្នាំ ២០២២នេះ មូលនិធិថ្ងៃស្អែកភ្លឺស្វាងនឹងបន្តអភិវឌ្ឍន៍បណ្តាញរបស់ខ្លួននៅតាមខេត្តនិងទីក្រុងដែលមានមជ្ឈមណ្ឌល/ដេប៉ាតឺម៉ង់មហារីក; គាំទ្រនិងផ្តល់អំណោយដល់អ្នកជំងឺមហារីក; ការគាំទ្រឱសថសម្រាប់អ្នកជំងឺនិងរៀបចំកម្មវិធីពិនិត្យជំងឺមហារីកជាដើម៕

តាម vovworld.vn