ថ្នាក់រៀនលុបបំបាត់អនក្ខរភាពមានសិក្ខាកាមចំនួន ៤៧ នាក់ (មានអាយុពី ១៥ ឆ្នាំ ដល់ ៥០ ឆ្នាំ) ភាគច្រើនជាស្ត្រីជនជាតិ Mong ដែលជាពលករសំខាន់ក្នុងគ្រួសារ ត្រូវតែទៅធ្វើស្រែចម្ការ ដាំដំណាំ ចិញ្ចឹមសត្វជាប្រចាំថ្ងៃ។ល។

leftcenterrightdel
បើកថ្នាក់រៀនលុបបំបាត់អនក្ខរភាពសម្រាប់ជនជាតិ Mong នៅភូមិ Cot Moc (រូបថត៖ baodantoc.vn)

តាមផែនការ កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Chieng Son និងគ្រូបង្រៀននៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ Tan Xuan  នឹងទទួលបន្ទុកការបង្រៀន។ ថ្នាក់រៀនលុបបំបាត់អនក្ខរភាពរៀបចំឡើងសំដៅបង្រៀនឲ្យសិក្ខាកាមទាំងឡាយចេះអាន សរសេរ និងគណនា ដើម្បីបម្រើការទិញលក់ ការផ្លាស់ប្តូរទំនិញ និងចេះនិយាយភាសាវៀតណាម។ ថ្នាក់រៀនចាប់រៀនពីម៉ោង ១៨:00 ដល់ម៉ោង ២១:00 ជារៀងរាល់ថ្ងៃ៕

បកប្រែដោយ Huyen Trang