ថ្លែងនៅក្នុងពិធីបើកសន្និសីទ ទេសាភិបាលធនាគារជាតិវៀតណាម លោកស្រី Nguyen Thi Hong បានសង្កត់ធ្ងន់ថា ទោះបីមានការលំបាកដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) បន្តកើនឡើងជិត ២០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋាភិបាលវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ EuroCham និងសមាជិកទាំងឡាយ ក្នុងការវិនិយោគលើវិស័យដែលវៀតណាមកំពុងផ្តល់អាទិភាព។

leftcenterrightdel
សន្និសីទ “ជួបសំណេះសំណាលជាមួយអឺរ៉ុបឆ្នាំ ២០២១៖ ដៃគូវៀតណាម - EU ក្រោយ Covid-19” (រូបថត៖ ក្រសួងការបរទេសវៀតណាម)

យោងតាមឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti បរិយាកាសធុរកិច្ចរបស់វៀតណាមបានប្រសើរឡើងច្រើន ប៉ុន្តែនៅតែមានក្រុមហ៊ុនចំនួន ៣៥% គិតថានីតិវិធីរដ្ឋបាលនៅតែជាឧបសគ្គនៅពេលអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីអឺរ៉ុបមកវៀតណាម លោកឯកអគ្គរដ្ឋទូត Aliberti បានចាត់ទុកថា វៀតណាមចាំបាច់ត្រូវធ្វើវិសោធនកម្មបទប្បញ្ញត្តិស្តីពីការទាក់ទាញវិនិយោគ ព្រោះបទប្បញ្ញត្តិមួយចំនួនបានហួសសម័យហើយ។ វៀតណាមមានច្បាប់សមស្របនឹងសេដ្ឋកិច្ចទីផ្សារ ដូច្នេះ វៀតណាមចាំបាច់ត្រូវបង្កើតលក្ខខណ្ឌស្មើគ្នារវាងសហគ្រាសក្នុងប្រទេស និងសហគ្រាសបរទេសអំពីពន្ធដារ និងយន្តការគ្រប់គ្រងដ៍ទៃទៀត។

នៅក្នុងសន្និសីទនេះ ពិធីប្រកាសសៀវភៅសប្រចាំឆ្នាំ លើកទី១៣ របស់ EuroCham និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីរវាងក្រសួងការបរទេសវៀតណាម និង EuroCham បានប្រព្រឹត្តទៅដោយមានសាក្សីនៃតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងឡាយរបស់វៀតណាម និងតំណាងស្ថាប័នការទូតអឺរ៉ុបប្រចាំវៀតណាម៕

បកប្រែដោយ Huyen Trang