អាស្រ័យហេតុនេះ រដ្ឋាភិបាលបានស្នើឱ្យក្រសួងផែនការនិងវិនិយោគទទួលបន្ទុក និងសម្របសម្រួលជាមួយក្រសួងនិងស្ថាប័ន​ពាក់ព័ន្ធរៀបចំចាត់ចែងអនុវត្តកិច្ចព្រមព្រៀង ATISA បន្ទាប់ពីចូលជាធរមាន។ ក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវសម្របសម្រួលជាមួយក្រសួងផែនការនិងវិនិយោគដើម្បីរៀបចំបញ្ជីវិធានការដែលមិនសមស្រប (NCM) ដោយផ្អែកលើកញ្ចប់សន្យាសេវាកម្មទី ១០ (កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម) ធានាសិទ្ធិនិងផលប្រយោជន៍របស់វៀតណាម រួមទាំងការសន្យារបស់វៀតណាមចំពោះអាស៊ាន និងពិនិត្យឡើងវិញ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមឯកសារផ្លូវច្បាប់ដើម្បីអនុវត្តកិច្ចព្រមព្រៀង ATISA។ ក្រសួងការបរទេសទទួលបន្ទុកនិងសម្របសម្រួលជាមួយក្រសួងផែនការនិងវិនិយោគ ដើម្បីអនុវត្តនីតិវិធីការបរទេសតាមការកំណត់។

leftcenterrightdel
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានបានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) និងពិធីសារទី ៤ ដែលធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន (ACIA) (រូប​ថត៖ vnanet.vn)

ATISA ត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយនៅក្នុងដំណើរការធ្វើសមាហរណកម្មសេវាកម្មរបស់អាស៊ាន។ នៅពេលវាចូលជាធរមាន កិច្ចព្រមព្រៀងនេះនឹងជំនួសកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានឆ្នាំ១៩៩៥ ស្តីពីសេវាកម្ម (AFAS)  ដោយមានខ្លឹមសារថ្មីៗជាច្រើនក្នុងទិសដៅបើកចំហរ និងផ្តល់សេវាកម្មសេរី។  ATISA ត្រូវបានគេរំពឹងថានឹងដាក់មូលដ្ឋានគ្រឹះថ្មីមួយសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់ និងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់សហគ្រាសនាំចេញសេវាកម្មនៅក្នុងតំបន់អាស៊ាន៕

បកប្រែដោយ Duy Hoan