នៅសិក្ខាសាលា អ្នកជំនាញសេដ្ឋកិច្ចទាំងឡាយ បានលើកដំណោះស្រាយជាច្រើនដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងការចាក់វ៉ាក់សាំង ការស្តារការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់មណ្ឌលឧស្សាហកម្ម ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះសម្រាប់សហគ្រាស...។ ក្នុងរយៈពេលវែង ទីក្រុងហូជីមិញគប្បីមានគោលនយោបាយថែរក្សាសុខុមាលភាព និងសន្តិសុខសង្គមសម្រាប់កម្មករ និយោជិត ដើម្បីបង្កើនសមាមាត្រកម្មករដែលមានសមត្ថភាពខ្ពស់នៅក្នុងរោងចក្រផលិត។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​សិក្ខាសាលា

អ្នកជំនាញទាំងឡាយក៏បានពិភាក្សាលើដំណោះស្រាយអំពីការកៀងគរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍទីក្រុង ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន។ អ្នកជំនាញខ្លះបានស្នើថា ទីក្រុងហូជិមិញសិក្សា និងផ្លាស់ប្តូរ “គណៈកម្មការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩” ទៅជា“ គណៈកម្មការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចទីក្រុងហូជីមិញ” ព្រមទាំងសិក្សាលើការបង្កើតមជ្ឈមណ្ឌលថែទាំសុខភាពផ្លូវចិត្តក្រោយពីជំងឺរាតត្បាតដើម្បីដោះស្រាយរាល់បញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយសុខដុមរមនា៕

បកប្រែដោយ Duy Hoan