នេះជាលើកទី ៣ ហើយដែលលោកស្រីឯកអគ្គរដ្ឋទូត Ann Måwe បានប្រគល់តំណែងនេះដល់យុវនារីវៀតណាមក្នុងក្របខ័ណ្ឌនៃសកម្មភាព Girls Takeover - ការផ្តល់សិទ្ធិជូនក្មេងស្រីរបស់អង្គការ Plan International ប្រចាំវៀតណាម។

leftcenterrightdel
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំវៀតណាម លោកស្រី Ann Måwe ប្រគល់វិញ្ញាបនប័ត្រដល់កញ្ញាពីរនាក់គឺ Bui Y Nhi និង Duong Phuong Anh

បន្ទាប់ពីបានសង្កេតឃើញកម្មាភិបាលនៃស្ថានទូតដែលធ្វើការនៅការិយាល័យ កញ្ញា Bui Y Nhi រួមជាមួយលោកស្រីឯកអគ្គរដ្ឋទូត Ann Måwe និងក្មេងស្រី Duong Phuong Anh ដែលបានផ្តល់សិទ្ធិដោយឯកអគ្គរដ្ឋទូតនៅឆ្នាំ ២០១៩ និង ២០២០ បានពិភាក្សាអំពីបញ្ហាប្រឈម និងសមិទ្ធផលដែលសម្រេចបានក្នុងនាមជាអ្នកត្រួសត្រាយផ្លូវខាងសមភាពយេនឌ័រក្នុងឆ្នាំកន្លងទៅ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រមទាំងពិភាក្សាអំពីគំនិតផ្តួចផ្តើម និងលើកឡើងនូវសំណើមួយចំនួនដល់រដ្ឋាភិបាលដែលទាក់ទងនឹងការលើកកំពស់ចំណេះដឹងឌីជីថលសម្រាប់កុមារនិងយុវជន។ តាមរយៈសកម្មភាពនេះ លោកស្រីឯកអគ្គរដ្ឋទូត Ann Måwe មានការយល់ដឹងកាន់តែច្បាស់អំពីសមភាពយេនឌ័រនៅក្នុងវិស័យឌីជីថលនៅវៀតណាម ជាពិសេសក្នុងក្រសែភ្នែករបស់យុវជនជំនាន់ក្រោយ និងក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩។

ចាប់តាំងពីឆ្នាំ ២០១២ មក អង្គការសហប្រជាជាតិទទួលស្គាល់ថាថ្ងៃទី ១១ ខែតុលា ជាទិវាកុមារីអន្តរជាតិក្នុងគោលបំណងជំរុញការផ្តល់សិទ្ធិដល់ក្មេងស្រី៕

បកប្រែដោយ Huyen Trang