នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Huynh Thanh Dat ចង់ឲ្យប្រទេសរុស្ស៊ីនឹងបន្តគាំទ្រដល់ការអនុវត្តកម្មវិធី និងគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងការពារកូវីដ​១៩​ និងជំងឺរាតត្បាតផ្សេងៗទៀត រួមទាំងការស្រាវជ្រាវសមុទ្រ  ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ បច្ចេកវិទ្យាប្រេងឧស្ម័ន និងបច្ចេកវិទ្យាអវកាសផងដែរ។

leftcenterrightdel
លោក Huynh Thanh Dat  និង​លោក Gennady Bezdetko នៅក្នុង​ជំនួប (រូប​ថត៖ phapluatkinhtequocte.vn)

លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានបញ្ជាក់ថានឹងគាំទ្រ ហើយនិងខិតខំប្រឹងប្រែងដើម្បីជម្រុញកម្មវិធី និងគម្រោងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ស្ថានការណ៍ ​​នៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងមានស្ថិរភាពក្នុងពេលឆាប់ៗដើម្បី​កិច្ចប្រជុំ លើកទី ៣ នៃគណៈកម្មាធិការសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-រុស្ស៊ីអាចនឹងត្រូវរៀបចំឡើងនៅឆ្នាំ ២០២២ ៕

បកប្រែដោយ Duy Hoan