ក្នុងឱកាសគម្រប់ខួប ១៥ ឆ្នាំ នៃការបង្កើតសមាគមធុរកិច្ចវៀតណាមនៅចក្រភពអង់គ្លេស (VBUK) និងពិធីបង្ហាញមុខគណៈប្រតិបត្តិសម្រាប់អាណត្តិ ២០២១-២០២៦ សហគ្រាសវៀតណាមនៅចក្រភពអង់គ្លេសបាន​ជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅប្រទេស​វៀត​ណាម ជាមួយថវិកាសរុបចំនួន ១ ពាន់លានដុង និងជាង ៣៦.០០០ ផោន (ប្រហែល ១,១៥ ពាន់លានដុង) ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Hoang Long, អតីតប្រធានសមាគម លោក Pham Minh Nam ថតរូបជាមួយគណៈប្រតិបត្តិថ្មីនៃសមាគមធុរកិច្ចវៀតណាមនៅចក្រភពអង់គ្លេស(រូបថត៖ Vietnam+​​)​​

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងឡុងដ៍ ដោយមានការចូលរួមពីតំណាងជិត ១០០ នាក់នៃសហគ្រាសវៀតណាមនៅចក្រភពអង់គ្លេស។

ថ្លែងក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Hoang Long បានអំពាវនាវឱ្យ VBUK រក្សាតួនាទីជាស្ពានតភ្ជាប់រវាងសហគមន៍ធុរកិច្ចនៅចក្រភពអង់គ្លេស និងវៀតណាម។

លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចក្រភពអង់គ្លេសបានកើនឡើងប្រហែល ១០ ដង ពី ៦០០-៧០០ លានដុល្លារក្នុងឆ្នាំ ២០០៧ ដល់ ៦.៥ ពាន់លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិកដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA)។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នេះគឺជាឱកាសដ៏ល្អដែលសហគ្រាសវៀតណាមនិយាយរួម និងសហគ្រាសវៀតណាមនៅអង់គ្លេសនិយាយដោយឡែកគួរតែទាញយក។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ស្ថានទូតវៀតណាមតែងតែរួមដំណើរ និងត្រៀមខ្លួនជួយគាំទ្របណ្តាសហគ្រាសនៅចក្រភពអង់គ្លេសក្នុងការដោះស្រាយការលំបាក និងឧបសគ្គក្នុងការប្រតិបត្តិនៅក្នុងប្រទេសសាមី ក៏ដូចជាសកម្មភាពវិនិយោគនៅប្រទេសកំណើតផងដែរ។

បកប្រែដោយ Duy Hoan