leftcenterrightdel
រូប​ថតឧទាហរណ៍

គួរកត់សម្គាល់ថា អត្ថបទនេះសំដៅទៅលើការវាយតម្លៃរបស់អ្នកជំនាញដែលបានចុះផ្សាយនៅលើគេហទំព័រ Hubbis បាន​ឲ្យ​ដឹងថា​ផ្សារមូលបត្រវៀតណាម មានប្រសិទ្ធភាពបំផុតនៅអាស៊ី។ ស្ថានភាពនយោបាយមានស្ថិរភាព ការវិនិយោគផ្ទាល់ពីបរទេសមានភាពរីកចម្រើនខ្លាំងក្លា កំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស អតិរេកពាណិជ្ជកម្មកើនឡើងជាលំដាប់ និងទុនបំរុងជារូបិយប័ណ្ណបរទេសខ្ពស់គឺជាកត្តាសំខាន់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់វៀតណាម។ វៀតណាមស្ថិតក្នុងចំណោមប្រទេសនាំចេញធំជាងគេទាំង ២០ នៅលើពិភពលោកជាមួយនឹងអត្រាកំណើននៃការនាំចេញជាមធ្យម ១២% ក្នុងរយៈពេល ៨ ឆ្នាំកន្លងមក រួមទាំងឆ្នាំ ២០២០ ផងដែរ។  យោងតាម គេហទំព័រ Hubbis ឲ្យដឹងថា សហគមន៍អន្តរជាតិ និងប្រជាជនក្នុងប្រទេសសុទ្ធតែមានជំនឿទុកចិត្តលើសមត្ថភាពរបស់វៀតណាមក្នុងការគ្រប់គ្រង​ជំងឺរាតត្បាត Covid-19 ៕

បកប្រែដោយ Duy Hoan