leftcenterrightdel
ឧបករណ៍ Kit Trueline Covid-19 Ag Rapid Test បានប្រើប្រាស់យ៉ាងប្រសិទ្ធភាពនៅវៀតណាម(រូបថត៖ nhandan.vn)

នេះគឺជាលទ្ធផលនៃការប្រើប្រាស់ជាក់ស្ដែងដែលអនុវត្ដដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរាតត្បាតខេត្ដ Bac Gaing ពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងមក ហើយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Medicon បានរាយការណ៍ជូនក្រសួងសុខាភិបាលនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ ។

Trueline Covid-19 Ag Rapid Test គឺជាផលិតផលធ្វើតេស្តរហ័ស SARS-CoV-2 តែមួយគត់របស់វៀតណាមដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រសួងសុខាភិបាលនៅថ្ងៃទី១៣ ខែ មីនាឆ្នាំ ២០២១ ។ រហូតមកដល់ពេលនេះផលិតផលនេះត្រូវបានប្រើយ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងនៅតាមមណ្ឌលសុខភាពដើម្បីធ្វើតេស្ដ និងរកឃើញករណីឆ្លង SARS-CoV-2 យ៉ាងឆាប់រហ័ស៕

បកប្រែដោយ Pham Diep