នាយទាហានភាគច្រើននៅអង្គភាពទ័ពលេខ៣ ជាជនជាតិភាគតិច ហេតុនេះកម្មាភិបាលបានជួបការលំបាកមួយចំនួនអំពីភាសា និងអក្សជនជាតិក្នុងការគ្រប់គ្រងកងទ័ព។ ហេតុនេះហើយ ការចេះភាសាជនជាតិភាគតិចគឺជាការចាំបាច់សម្រាប់កម្មាភិបាល និងយោធិនអាជីពនៃអង្គភាព។ លោកអនុសេនីយ៍ត្រី Dam Phuc Nhi អនុប្រធាននយោបាយនៃកងអនុសេនាធំលេខ ១០ កងវរសេនាតូចលេខ ៦ (កងវរសេនាធំលេខ២៤ កងពលធំលេខ១០) បានឲ្យដឹងថា ការសិក្សាភាសាជនជាតិភាគតិចនិយាយរួម និងភាសាជនជាតិ Gia Rai និយាយដោយឡែកគឺជាឱកាសល្អសម្រាប់យើងយោគយល់ថែមទៀតអំពីអារម្មណ៍ មនោសញ្ចេតនា និងបំណងប្រាថ្នារបស់កម្មាភិបាល យុទ្ធជន ដើម្បីមានវិធានការអប់រំ គ្រប់គ្រងឲ្យសមស្រប និងមានប្រសិទ្ធភាព។

leftcenterrightdel
សិក្ខាកាមទៅទស្សនា និងសិក្សានៅតំបន់មូលដ្ឋាន

នៅឆ្នាំ ២០២១ បញ្ជាការដ្ឋានអង្គភាពទ័ពលេខ៣ បានរៀបចំវគ្គសិក្សាភាសាជនជាតិ Gia Rai និង Ba Na នៅខេត្ត Gia Lai និង ខេត្ត Kon Tum។ ក្នុងរយៈពេល ២ ខែកន្លះ សិក្ខាកាមទាំងឡាយបានសិក្សានៅថ្នាក់រៀន និងទៅជួបប្រាស្រ័យជាមួយប្រជាជននៅភូមិក្នុងរយៈពេលមួយសប្តាហ៍។ វគ្គសិក្សាទាំងឡាយត្រូវបានរៀបចំក្នុងគោលបំណងជួយឲ្យសិក្ខាកាមនិយាយយ៉ាងស្ទាត់នូវពាក្យពេច និងឃ្លាល្បះទូទៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងអាចប្រើភាសានៅមូលដ្ឋានដើម្បីផ្សព្វផ្សាយ ចលនាប្រជាជន។ ក្នុងវគ្គសិក្សាទាំងឡាយ គ្រូបង្រៀនក៏បានចែករំលែកអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងរបៀបរស់នៅ សកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ Gia Rai និង Ba Na។

ចែករំលែកអំពីប្រសិទ្ធភាពក្នុងការសិក្សាជនជាតិភាគតិច លោកឧត្តមសេនីយ៍ត្រី Nguyen Van The ប្រធាននយោបាយអង្គភាពទ័ពលេខ៣ បញ្ជាក់ថា ការសិក្សាភាសាជនជាតិភាគតិចបានពង្រីកមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន។ នៅពេលកន្លងមក គណៈកម្មាធិការបក្ស អង្គភាពទ័ពធំលេខ៣ បានចេញសេចក្តីសម្រេចចិត្តអំពីការបង្កើនការសិក្សាភាសាបរទេសនិងភាសាជនជាតិភាគតិច រៀបចំថ្នាក់សិក្សានៅថ្ងៃតាមការកំណត់ក្នុងសប្តាហ៍ និងស្នើឲ្យកម្មាភិបាលប្រើបានភាសាបន្ទាប់ពីសក្សា ព្រមទាំងចាត់ទុកនេះជាលក្ខណៈវិនិច្ឆ័យមួយសម្រាប់ការតែងតាំងនិងវាយតម្លៃគុណភាពក្នុងការបំពេញភារកិច្ចរបស់កម្មាភិបាល។ វិធានការពោលខាងលើបានលើកកម្ពស់គុណភាពក្នុងការអប់រំនិងបង្វឹកបង្ហាត់ លើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើចលនាមហាជន ការផ្សព្វផ្សាយ ការចលនាដល់ប្រជាជនជនជាតិភាគតិច ជួយប្រជាជនជនជាតិភាគតិចជឿទុកចិត្តលើបក្ស និងរដ្ឋ៕

បកប្រែដោយ Thuy Anh