គ្រូបង្រៀនរបស់សាលាបានចូលរួមការបង្រៀនក្នុងស្មារតីស្ម័គ្រចិត្ត។  ប្អូន Ho A Binh ជាសិស្សថ្នាក់ទី៦A បានរៀបរាប់ថា នៅដើមឆ្នាំសិក្សា ២០២០-២០២១ ខ្ញុំរៀនខ្សោយ មិនយល់ច្បាស់មុខវិជ្ជាខ្លះ។ ដោយមានថ្នាក់សិក្សាក្រៅម៉ោងនេះ និងទឹកចិត្តក្លៀវក្លារបស់គ្រូបង្រៀន ខ្ញុំបានយល់មេរៀនច្បាស់ជាបណ្តើរៗ។ លោកគ្រូ Nguyen Thanh Gian លេខានៃសម្ព័ន្ធយុវជនសាលាបានឲ្យដឹងថា សិស្សនៃសាលា១០០% គឺជាសិស្សជនជាតិភាគតិច។ សិស្សជាច្រើនមិនទាន់យល់មេរៀនច្បាស់នៅឡើយ។ ដូច្នេះ សម្ព័ន្ធយុវជននៃសាលាបានរៀបចំ “ថ្នាក់សិក្សាក្រៅម៉ោងដើម្បីជំនាន់ក្រោយ” ដើម្បីបង្រៀនថែមទៀតឲ្យសិស្ស។ ទន្ទឹមនឹងការបង្រៀនក្រៅម៉ោងសម្រាប់សិស្សនៅពេលយប់ គ្រូបង្រៀននៅពិនិត្យការសិក្សាដោយខ្លួនឯងរបស់សិស្សទៀតផង។

leftcenterrightdel
ថ្នាក់សិក្សាក្រៅម៉ោងនៅសាលាវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Dakrong

ទម្រង់ “ថ្នាក់សិក្សាក្រៅម៉ោងដើម្បីជំនាន់ក្រោយ” ដែលត្រូវបានរៀបចំដោយសម្ព័ន្ធយុវជននៃសាលាវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Dakrong កាលពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន បានទាក់ទាញការចូលរួមយ៉ាងសកម្មពីគ្រូបង្រៀនវ័យគ្មេងជាច្រើនរបស់សាលា។ គ្រូបង្រៀនបានចូលរួមថ្នាក់ក្នុងស្មារតីស្ម័គ្រចិត្ត ដើម្បីការរីកចម្រើនរបស់សិស្ស។

ក្នុងឆ្នាំសិក្សា ២០២០-២០២១ គ្រូបង្រៀនបានរៀបចំថ្នាក់ចំនួន៨ ដោយមានសិស្សជាង ២៨០ នាក់ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពនៃការបង្រៀន និងការសិក្សារបស់សាលា។ នាបច្ចុប្បន្ន សាលាជាច្រើននៅខេត្ត Quang Tri បានរៀបចំ “ថ្នាក់សិក្សាក្រៅម៉ោងដើម្បីជំនាន់ក្រោយ” នេះ របស់សាលាវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Dakrong៕

បកប្រែដោយ Thuy Anh