តាមការគ្រោងទុក នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ នឹងបញ្ចប់ការចាក់វ៉ាក់សាំងដូសទី២ សម្រាប់អ្នកស្ម័គ្រចិត្តចំនួន ១២០ នាក់។

leftcenterrightdel
បុគ្គលិកពេទ្យសាកល្បងចាក់វ៉ាក់សាំង COVIVAC របស់វៀតណាម សម្រាប់អ្នកស្ម័គ្រចិត្ត (រូបថត៖ vov.vn)

យោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Tran Van Thuan បានឲ្យដឹងថា ប្រសិនបើការចាក់វ៉ាក់សាំង COVIVAC ទទួលបានជោគជ័យ រួមជាមួយវ៉ាក់សាំង Nano Covax និង Vabiotech នឹងជួយឲ្យវៀតណាមមានភាពម្ចាស់ការក្នុងការរកប្រភពវ៉ាក់សាំងការពារ Covid-19 ក្នុងប្រទេស។ ក្រសួងសុខាភិបាលវៀតណាមរំពឹងថា នៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ វៀតណាមនឹងផលិតបានវ៉ាក់សាំងដើម្បីប្រើប្រាស់និងអាចនាំចេញទៀតផង៕

បកប្រែដោយ Huyen Trang