leftcenterrightdel
រូបថតឧទាហរណ៍៖ nhandan.com.vn

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការអនុវត្តផែនការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ៦ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានមានប្រសាសន៍ថា នៅថ្ងៃទី ៨ ខែមីនា វៀតណាមនឹងចាក់វ៉ាក់សាំងដំបូងបង្អស់នៅទីក្រុង Hai Duong  រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ…

ដោយសារវ៉ាក់សាំងសម្រាប់ដំណាក់កាលដំបូងនេះមិនមានច្រើនទេ ដូច្នេះក្រសួងសុខាភិបាលនឹងផ្តល់អាទិភាពដល់ខេត្តចំនួន ១៣ ដែលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាត ទន្ទឹមនឹងនេះក្រសួងសុខាភិបាលក៏កំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុន COVAX ដើម្បីនាំវ៉ាក់សាំង COVAX ចំនួន ១,៣ លានដូសចូលមកប្រទេសវៀតណាមនៅខែមីនាខាងមុខនេះ ហើយនាខែមេសា និងខែឧសភាខាងមុខនេះវ៉ាក់សាំងនឹងមកច្រើនជាង។ នេះគឺជាវ៉ាក់សាំងថ្មីដែលត្រូវបានប្រើប្រាស់ជាលើកដំបូងនៅប្រទេសវៀតណាម។ ដូច្នេះយោងតាមលោករដ្ឋមន្រ្តី Nguyen Thanh Long ថាចាំបាច់ត្រូវតែធានាសុវត្ថិភាពជាអតិបរមា។ លោករដ្ឋមន្រ្តី Nguyen Thanh Long ក៏បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការនាំចូលវ៉ាក់សាំង វៀតណាមក៏កំពុងធ្វើការផលិតវ៉ាក់សាំងក្នុងស្រុកយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខាភិបាលសម្រាប់វ៉ាក់សាំងដែរ៕

បកប្រែដោយ Duy Hoan