ចូលរួមក្នុងកិច្ចប្រជុំនេះមានប្រធាន SEOM នៃបណ្តាប្រទេស CLMV តំណាងលេខាធិការដ្ឋានអាស៊ាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ប្រធាន SEOM CLMV នៃប្រទេសមីយ៉ាន់ម៉ាជាអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ thoidai.com.vn)

នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីបញ្ហាចំនួន ៦ រួមមាន៖ លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី ១២ (ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០); ការពិនិត្យឡើងវិញលើការអនុវត្តសកម្មភាពនានាក្នុងផែនការសកម្មភាព CLMV ឆ្នាំ ២០១៩-២០២០; ការពិភាក្សា និងបង្កើតផែនការសកម្មភាព CLMV ឆ្នាំ ២០២១-២០២២; ការពិនិត្យឡើងវិញលើការអនុវត្តគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់បណ្តាប្រទេសអាស៊ាន​ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (COMPETE); ការពិភាក្សាអំពីជំហានបន្តបន្ទាប់ដើម្បីអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV បន្ទាប់ពីក្របខ័ណ្ឌអភិវឌ្ឍន៍ត្រូវបានអនុម័តនៅកិច្ចប្រជុំកំពូល CLMV លើកទី ១០; ការធ្វើបច្ចុប្បន្នភាពការអនុវត្តគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន IAI៕

បកប្រែដោយ Huyen Trang